តក់ស្លុតណាស់! ដល់​ថ្ងៃ​រៀប​ការ​ហើយ ឪ​ពុក​ម្តាយ​កូន​ក្រ​មុំ បែរ​ជា​ត្រូវ​ស្លាប់​ដោយ​ស្មាន​មិន​ដល់

ម៉ិកស៊ិចកូ៖ ហេតុការណ៍ដ៏តក់ស្លុតមួយបានប្រែក្លាយ ភាពសប្បាយរបស់កូនក្រមុំម្នាក់ ឲ្យខូចចិត្តស្ទើរតែនិយាយលែង ចេញ បន្ទាប់ពីឪពុកម្តាយ បានបាត់បង់ជីវិតភ្លាមៗនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង ។

ប៉ូលិសនិយាយថា ជនរងគ្រោះជាម្តាយកូនក្រមុំឈ្មោះ Dorothy Mckenzie អាយុ៦៣ឆ្នាំ និងប្តីឈ្មោះ Charles អាយុ ៦៧ឆ្នាំ ត្រូវបានឃើញស្លាប់ នៅក្នុងអាងងូតទឹកនៅឯបន្ទប់សណ្ឋាគារ ខណៈពេលដែលពួកគេមកវិស្សមកាល និងចូលរួមពិធីរៀបការ កូនស្រីនៅប្រទេសម៉ិកស៊ិច ។

ហេតុការណ៍នេះកើតឡើងនៅសណ្ឋាគារ Playacar Palace ហើយនៅថ្ងៃកើតហេតុ ប៉ូលិសបានឲ្យដឹងថា ប្តីប្រពន្ធ វ័យចំណាស់នេះ កំពុងមានសិច ខណៈពេលពួកគេស្លាប់ដែលជារឿងចៃដន្យបំផុត ហើយអ្នកទាំងពីរគឺជាជនជាតិ កាណាដាមកស្នាក់នៅម៉ិកស៊ិច ដើម្បីចូលរួមពិធីរៀបការ របស់កូនស្រីនៅទីនេះ ។

តាមការធ្វើកោសល្យវិច័យ ប៉ូលិសសន្និដ្ឋានថា Charles ស្លាប់ដោយជំងឺបេះដូង រីឯប្រពន្ធអាចនឹងស្ទះដង្ហើម ព្រោះតែ ការមុជទឹក ហើយនៅពេលកើតគ្រោះអកុសលបែបនេះឡើង ពិធីរៀបការរបស់កូនស្រីក៏ត្រូវផ្អាកផងដែរ ៕

តក់ស្លុតណាស់! ដល់​ថ្ងៃ​រៀប​ការ​ហើយ ឪ​ពុក​ម្តាយ​កូន​ក្រ​មុំ បែរ​ជា​ត្រូវ​ស្លាប់​ដោយ​ស្មាន​មិន​ដល់