ដំណឹង​ស្លាប់​របស់តារា​សម្តែង រតនៈ ពិសិដ្ឋ ត្រូវបាន​………..​

Sanofi

​ដំណឹង​នៃ​ការស្លាប់​របស់ ​រតនៈ ពិសិដ្ឋ ដោយសារ​គេ​បានឃើញ​រូបថត​បង្ហាញ​ពី​ទិដ្ឋភាពមាន​គ្រប​កំណាត់​-ស ក្នុង​មន្ទីរពេទ្យ​នាពេល​កន្លង​ទៅនោះ ត្រូវបាន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​យកទៅ​បង្ហោះ​និង​ ចែកចាយ​បន្ត​គ្នា​យ៉ាង​ព្រោងព្រាត ​ហើយ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​សា​ព័ត៌មានសរសេរ​ចោទ​ជា​ចម្ងល់ និង ​បង្ក​ការភ្ញាក់ផ្អើល​ ពេលនេះត្រូវបានចេញមុខ​បកស្រាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់  រតនៈ ពិសិដ្ឋ​ផ្ទាល់ថា ពុំមែន​ជាការ​ពិត​នោះទេ​គឺ​គ្រាន់តែ​ជាការ​ថត​សម្តែង​រឿង​ប៉ុណ្ណោះ ​។​

​រតនៈ ពិសិដ្ឋ បាន​សរសេរ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​៖ Morning bat…​ខ្ញុំ​ចង់​ប្រាប់​ដល់​មិត្ត​ភ័ក្ដិ​ក្នុង​Facebook ទាំងអស់​ដែល​បានឃើញ​រូបភាព និង​ សកម្មភាព​របស់ខ្ញុំ​ថត​កាលពី​ម្សិលមិញ ព្រមទាំង​មាន​សារព័ត៌មាន​ចុះផ្សាយ​ថា លោក រតនៈ ពិ​សិទ្ធ ស្លាប់​មែន​ឬទេ​?  ដែលមាន​មិត្ត​ភ័ក្ដិ​ជាច្រើន​បាន ​Chat មក​សួរនាំ និង ​Call…​ខ្ញុំ​ចង់​ប្រាប់ថា ទាំងនេះ​ជា​ឈុត​សម្តែង​តម្រូវ​ឲ្យ​ស្លាប់​ទេ សូមកុំ​គិត​យល់ច្រឡំ​ និង ​សូម​អរគុណ​មិត្ត​ភ័ក្ដិ​ទាំងអស់​ដែល​បារម្ភ និង ​សួរសុខទុក្ខ​ ។​ ទាល់តែ​មានការ​ចេញមុខ​អះអាង​ដូច្នេះ ​ទើប​អាច​លុបបំបាត់បាន​នូវ​ក្តី​សង្ស័យ​នោះ​។​

​គួររំលឹកថា កាលពី​ថ្មីៗ​នេះ នៅ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​រូបភាព​នៃ​ការស្លាប់​របស់​តារា​សម្តែងលោក រតនៈ ពិសិដ្ឋ និង​ មានការ​សរសេរ​ភ្ជាប់​សារ​មកជា​មួយ​ថា លោក រត​នះ ពិសិដ្ឋ ការកើតចាស់ ឈឺស្លាប់វា​មិន​ទៀងទេ តែ​អ្វីដែល​សោកស្ដាយ​គឺ​ស្លាប់​ទាំង​វ័យក្មេង ហើយ​ទុក​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ចោល មិនដឹងថា​អារម្មណ៍​អ្នក​នៅរស់​សោកសៅ​សង្វេគ​យ៉ាងណា​? ចូលរួម​រំលែក​ទុក្ខ​ផង​៕ ដេវីត​


Related