ម៉ូតូ​សិស្ស​បុក​ម៉ូតូ​លោកគ្រូ​ពីក្រោយ​ពេញទំហឹង របួសធ្ងន់ និង​ស្រាល​២​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ គ្រូបង្រៀន​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ម្នាក់​បាន​រងរបួស​ធ្ងន់ និង​យុវជន​ម្នាក់ទៀត បាន រងរបួស​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មួយ​បាន​កើតឡើង​នៅ​ម៉ោង ១១ និង​០០​នាទី ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ស្ថិត​ក្នុងភូមិ ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ បុក​ពីក្រោយ​។ ​ ​

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ គ្រូបង្រៀន​រងគ្រោះ​មានឈ្មោះ​សុទ្ធ ប៊ុនធឿន អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ មុនពេល​កើតហេតុ​ ​គាត់​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B. 5484 ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ គាត់​បាន​បត់​ឆ្វេង ចូល​សាលា​វិទ្យាល័យ ក៏​ស្រាប់តែ​ត្រូវ យុវជន ឈ្មោះ សេង ប៊ុន​ដា​រ៉ា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ពោធិសាត់ 1A.4435​បើក​មកពី​ក្រោយ​បុក​ពេញទំហឹង​តែម្តង បណ្តាលអោយ ដួល​លើ​ថ្នល់ជាតិ និង​រងរបួស​លោកគ្រូ​បង្រៀន​ធ្ងន់ ចំណែក​អ្នក​បុក​ពីក្រោយ​គ្រាន់តែ​រងរបួស​ស្រាល ។ ​ ​

​ក្រោយពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់ មន្ទីរពេទ្យ​បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ ក្នុង​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​យកទៅ​រក្សាទុក​នៅ អ​ធិ ការដ្ឋាន​នគរបាល​ក្រុង ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕ រិ​ទ្ធិ ជ័យ​ ​

KA-16-11-2015-12 KA-16-11-2015-13 KA-16-11-2015-14