សូម​កុំ​បោះ​សំបកចេក​ចោល យើង​អាច​ប្រើ​វា​បាន​ច្រើនយ៉ាង​

សូម​កុំ​បោះ​សំបកចេក​ចោល យើង​អាច​ប្រើ​វា​បាន​ច្រើនយ៉ាង​

​ចេក​សម្បូរ​ទៅដោយ​វីតាមីន​B និង​C ជាតិ​ម៉ង់​កាណែ​ស ម៉ាញេស្យូម កាល់ស្យូម ហើយ​និង​ប៉ូ​តា​ស្យូម​។ ចេក​ជួយ​ពង្រឹង​ប្រព័ន្ធ​អ៊ី​មុយ​នីតេ ហើយ​ផ្តល់​នូវ​ថាមពល​ទៀតផង​។​

​ក៏ប៉ុន្តែ​មិន​មែន​មាន​តែ​សាច់​ចេក​ប៉ុណ្ណោះ​ទេ​ដែល​ល្អ សំបកចេក​ក៏​សំខាន់​ណាស់​ដែរ​។​
 

១- សំបកចេក​អាច​ប្រើ​ជា​ក្រមួន​លាប​ស្បែកជើង​បាន​
សារធាតុ​ខ្លាញ់​និង​វីតាមីន​ដែល​មាន​នៅក្នុង​សំបកចេក​អាចធ្វើឱ្យ​ស្បែកជើង​របស់​អ្នក​ភ្លឺ​ថ្លា​ដូចជា​បាន​ខាត់​នឹង​ក្រមួន ដូច្នោះ​ដែរ​។ ចូរ​យក​ផ្នែក​ខាងក្នុង​នៃ​សំបកចេក​ទៅ​ជូត​នៅលើ​ស្បែកជើង​ស្បែក​របស់​អ្នក​ទៅ រួច​ហើយ​យក​ក្រណាត់​ស្អាត​ជូត​កាក​ចេញ នោះ​អ្នកនឹង​ឃើញ​ថា​ស្បែកជើង​ភ្លឺ​ថ្លា​ជា​មិន​ខាន​ទេ​។​
 

២- សំបកចេក​អាច​ប្រើ​ធ្វើ​ឱ្យ​ធ្មេញ​សបាន​
ជាតិ​រ៉ែ​ដែល​មាន​នៅ​លើ​សំបកចេក​អាច​ជួយ​ការពារ​ធ្មេញ​ពី​អាស៊ី​ត ភ្នាក់ងារ​ពណ៌​(​កាហ្វេ តែ​។​ល​។​) និង​ជាតិពុល​ផ្សេងៗ​បាន​។ ម្យ៉ាងទៀត​សំបកចេក​មាន​អាស៊ីត​សាលី​ស៊ីលិ​ក​ដែល​ជួយ​ធ្វើ​មិនឱ្យ​មាន​កំណក​នៅ​នឹង​ជើង​ធ្មេញ​។​
​ក្រោយពី​បាន​ដុសធ្មេញ​រួចរាល់​ហើយ ចូរ​យក​សំបកចេក​ទៅ​ដុស​ស្រាលៗ​លើ​ធ្មេញ​ឱ្យ​បាន​ប៉ុន្មាន​នាទី​ទៅ​។ ធ្មេញ​នឹង​ចេញ​ស​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​។​
 

៣- ចេក​ធ្វើឱ្យ​សាច់​ទន់​ល្អ​
គេ​មិន​ឱ្យ​ដាក់​ចេក​នៅក្បែរ​ផ្លែ​ឈើ​ឯ​ទៀតៗ​ទេ ព្រោះ​ចេក​បញ្ចេញឧ​ស្ម័យ​អេ​ទីឡែន ធ្វើឱ្យ​ផ្លែឈើ​ឯ  ទៀតៗ​ឆាប់​ទុំ​។ ម្យ៉ាងទៀត សំបកចេក​មាន​ជាតិ​ទឹក​ខ្ពស់​។ កាលណា​អ្នក​អាំង​សាច់​ក្នុង​អូ​តូ​ក្លាវ ចូរ​ដាក់​សំបកចេក​ជា​មួយ​ទៅ សាច់​នោះ​នឹង​ទន់​ល្អ​គួរ​ឱ្យ​ចង់​ញ៉ាំ​។​
 

៤- សំបកចេក​ធ្វើឱ្យ​ជី​រកំ​ប៉ុស​ល្អ​
អាស្រ័យ​ដោយ​សំបកចេក​មាន​ជាតិ​ស្ករ​ច្រើន ហើយ​និង​ប៉ូ​តា​ស្យូម​ផង​នោះ គេ​អាច​យក​សំបកចេក​ទៅ​លាយ​ជាមួយ​ជី​រកំ​ប៉ុសដា​ក់​ដំណាំ​ឱ្យ​កាន់តែ​ល្អ​បាន​។​
 

៥- សំបកចេក​អាច​ប្រើ​ថែ​ស្បែក​មុខ​បាន​
កាលណា​អ្នកមាន​ស្នាម​ដែល​បន្សល់​ដោយ​មុន ស្នាម​ជាំ​ដោយ​ពន្លឺ​ថ្ងៃ ឬ​ស្លាកស្នាម​ផ្សេងៗ ចូរ​យក​សំបកចេក​ទៅ​ត្រដុស​ជូត​ឱ្យបាន​ពីរ​បី​នាទី​ទៅ រួច​សឹម​លាង​ទឹក​ចេញ​។ សំបកចេក​អាចជួយ​ធ្វើឱ្យ​ស្លាកស្នាម​ឆាប់​សះជា ហើយ​ក៏​រារាំង​មិនឱ្យ​មាន​កកើត​បាក់តេរី ផងដែរ​។​

ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។