​អាថ៌កំបាំង​ផ្នែក​សោភ័ណភាព​៧​យ៉ាង​របស់​ប្រេងដូង​

​អាថ៌កំបាំង​ផ្នែក​សោភ័ណភាព​៧​យ៉ាង​របស់​ប្រេងដូង​

​កាលពីមុន​យូរលង់​មកហើយ យើង​មិន​ទាន់​មាន​គ្រឿង​កែលំអ​សម្ផស្ស​សម្បូរបែប​ដូច​សព្វថ្ងៃនេះ​ទេ​។ នារីៗ​ពេលនោះ​បាន​ប្រើ​ប្រេងដូង​ដើម្បី​តុបតែង​កាយ​។ តាមពិតទៅ ប្រេងដូង​ជួយ​សម្អាត​ស្បែក​ពី​កោសិកា​ដែល​ងាប់​ទៅហើយ ហើយក៏​មាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស បាក់តេរី និង​ពពួក​ផ្សិត ផងដែរ​។
​ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​ប្រើ​ប្រេង​ដូង​បាន​។​

១- ប្រេងដូង​អាច​ប្រើ​លាប​បបូរមាត់​បាន​៖ យក​ប្រេងដូង​ក្នុង​សីតុណ្ហភាព​ធម្មតា​មក​លា​ប​ពីលើ​បបូរមាត់ វា​នឹង​ធ្វើឱ្យ​បបូរមាត់​សើម មិន​ប្រេះ​បែក​។​
២- ប្រេងដូង​អាច​ប្រើ​សម្អាត​ប្រេងម្សៅ​ដែល​គេ​បាន​លាប​លើ​មុខ​(​គ្រឿង​ម៉ា​គី​យេ​) ហើយ​មិន​ធ្វើឱ្យប៉ះបាល់​ដល់​ភ្នែក​ទេ​។​
៣- ប្រេងដូង​អាច​ប្រើ​លាប​ខ្លួន ឱ្យ​សាច់​នៅ​សើម​និង​ទន់ល្មើយ​បាន​។​
៤- ប្រេងដូង​អាច​ប្រើ​ក្នុងការ​ធ្វើ​ម៉ាស្សា​ខ្លួន​បាន​។ ខ្មែរ​យើង​ប្រើ​ប្រេងដូង​សម្រាប់​កោសខ្យល់​។​
៥- ប្រេងដូង​អាច​ប្រើ​លាប​សក់​ឱ្យ​ភ្លឺរលោង ហើយ​ក៏​ជួយ​ថែរក្សា​សុខភាព​សក់​ផងដែរ​។​
៦- ប្រេងដូង​អាច​ប្រើ​ព្យាបាល​អង្គែ​បាន​៖ លាប​ក្បាល​នឹង​ប្រេងដូង រួច​ញី​ឱ្យ​សព្វ​។ ទុក​មួយ​សន្ទុះ រួច​លាង​សម្អាត​ក្បាល​ដូច​ធម្មតា​។ លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​និង​ផ្សិត​របស់​ប្រេងដូង ធ្វើឱ្យ​លលាដ៍ក្បាល​ស្អាត គ្មាន​អង្គែ​។​
៧- ប្រេងដូង​អាច​ប្រើ​លាប​បាតជើង​ដែល​ស្ងួត​បាន​៖ លាង​បាតជើង​នឹង​ទឹ​កក្តៅ រួច​យក​ប្រេង​ដូង​មក​លាប ច្របាច់​ជាពិសេស​កន្លែង​ដែល​ស្ងួត​។ រួចហើយ យក​ស្រោមជើង​មក​ពាក់ ទុក​មួយ​យប់ ឬ​មួយ​ថ្ងៃ​តាម​ដែល​អាច​ធ្វើទៅបាន​៕


ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។