លោកបណ្ឌិត ឡៅ ម៉ុងហៃថា ដីកាចាប់ខ្លួន លោក សម រង្ស៊ី ជាល្បែងឆ្ពិនភ្នែក ដែលមានវៀតណាម នៅពីក្រោយ

ភ្នំពេញ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលគេគ្រប់គ្នាដឹងថា មាននិន្នការទៅរកគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ដីកាចាប់ខ្លួនដែលចេញ ដោយតុលាការកម្ពុជានោះ គឺជាល្បែងឆ្ពិនភ្នែកពីមហាជន ដែលមានវៀតណាមនៅពីក្រោយខ្នង។

លោកបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះក្រោយពីលោក សម រង្ស៊ី លើកពេលមកកម្ពុជាវិញថា “ដើមចមសំខាន់ៗ ដែលឈានមកដល់តំណាក់កាលចុងក្រោយ នៃនយោបាយកម្ពុជា។ នយោបាយដែលបានឡើងកំដៅខ្លាំង រហូតឈានដល់ការប៉ុនប៉ងចាប់ខ្លួន លោកសម រង្សីនេះ គ្រាន់តែជាល្បែងឆ្ពិនភ្នែកមហាជនខ្មែរ ដែលមានយួននៅពីក្រោយតែប៉ុណ្ណោះ មិនមែនជារឿងខ្មែរនិងខ្មែរទេ”។

លោកបន្តថា ដើមហេតុដែលចេញពីការជជែកគ្នារឿងផែនទី រហូតដល់ចុងក្រោយ លោក អ៊ំុ សំអាន ក៏បានបង្ហាញថា ផែនទីដែលរដ្ឋាភិបាល ហ៊ុន សែន រកមិនឃើញ គឺត្រូវបានរកឃើញហើយដោយលោក អ៊ំុ សំអាន ការបង្ហាញនេះមិនបានប៉ុន្មានថ្ងៃផងក៏មានរឿង
វាយតំណាងរាស្ត្រ ដកតំណែងលោកកឹម សុខា ចាប់ខ្លួនលោកសម រង្សី។ ដូច្នេះ ករណីខុសច្បាប់ទាំងអស់ខាងលើ ដែលបានបង្កឡើង ដោយគណបក្សប្រជាជន គឺដើម្បីឲ្យខ្មែរភ្លេចពីរឿងផែនទី ហើយងាកមកចាប់អារម្មណ៍រឿងថ្មី។

ទង្វើទាំងអស់នេះ មិនបានចំណេញអ្វីទាំងអស់សំរាប់ CPP ផ្ទុយទៅវិញគណបក្សនេះ បាត់បង់ការគាំទ្រសូម្បីមន្ត្រីក្នុងបក្ស។ អ្វីដែលចំណេញខ្លាំងគឺគណបក្សសង្គ្រោះជាតិ៕

លោកបណ្ឌិត ឡៅ ម៉ុងហៃថា ដីកាចាប់ខ្លួន លោក សម រង្ស៊ី ជាល្បែងឆ្ពិនភ្នែក ដែលមានវៀតណាម នៅពីក្រោយ