អ្នកនាំពាក្យ រដ្ឋសភា ជាតិកម្ពុជា អំពាវនាវឲ្យ សហរដ្ឋអាម៉េរិក កុំឲ្យលូកដៃ ចូលរបស់រឿង កម្ពុជា

ភ្នំពេញ៖អ្នកនាំពាក្យ រដ្ឋសភាជាតិកម្ពុជា លោក ឈាង វុន នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានសម្តែងការ សោកស្តាយ និងការលូកចូល កិច្ចការផ្ទៃក្នុង ប្រទេសកម្ពុជា ក្នុងឋានៈកម្ពុជា ជាប្រទេសដែល មានអធិបតេយ្យ ឯករាជ្យ និងនីតិរដ្ឋ បន្ទាប់ពីស្ថានទូត អាម៉េរិកស្នើឱ្យ រដ្ឋសភាកម្ពុជា ផ្តល់អភ័យឯកសិទ្ធិ ជូនលោកសមរង្ស៊ីវិញ។

អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា លោកមានការសោកស្ដាយ ខ្លាំងណាស់ ចំពោះការអំពាវនាវរបស់ ស្ថានទូតអាម៉េរិក ដែលឲ្យរដ្ឋសភាកម្ពុជា ទម្លាក់បទចោទ ប្រកាន់ លើលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ។

លោកបានបន្តថា «អញ្ចឹងបានខ្ញុំសុំអំពាវនាវឲ្យសហរដ្ឋអាម៉េរិកនេះ គិតគួរឲ្យបានវែងឆ្ងាយ កុំលូកដៃចូលកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជា»។

លោកបានបន្ថែមថា មន្រ្តីស្ថានទួតអាម៉េរិកស្ថិតនៅលើទឹកដីកម្ពុជា គួរតែចេះដឹងពីអនុសញ្ញាការទូតទីក្រុងវ៉ែ្យន ដូច្នេះអាម៉េរិកមិនត្រូវចេះដឹងរឿងផ្ទៃ ក្នុងកម្ពុជាទេ ព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ មានឯករាជ្យ មានអធិបតេយ្យភាព បូរណភាពទឹកដី ពេញលេញ៕

អ្នកនាំពាក្យ រដ្ឋសភា ជាតិកម្ពុជា អំពាវនាវឲ្យ សហរដ្ឋអាម៉េរិក កុំឲ្យលូកដៃ ចូលរបស់រឿង កម្ពុជា