តុលាការ ក្រុងភ្នំពេញ ចេញដីកាឱ្យ ចាប់ខ្លួន ព្រះសង្ឃ សឺន ហាយ

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ នាថ្មីៗនេះ បានចេញដីកាចាប់ខ្លួន ព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម សឺន ហាយ ដែលពាក់ព័ន្ធពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងស្លៀកដណ្តប់បែប ព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ។

សាលក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញកាលពី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយកាត់ទោស កំបាំងមុខព្រះសង្ឃ សឺន ហាយ ឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងករណីខាងលើនេះ៕

តុលាការ ក្រុងភ្នំពេញ ចេញដីកាឱ្យ ចាប់ខ្លួន ព្រះសង្ឃ សឺន ហាយ