ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ធ្វើឱ្យ​ក​ក្រើ​ក​ពេញ​ផ្សារ​ទំនើប​អ៊ី​អន​

Sanofi

​អតីត​បេក្ខជន​ដែល​ធ្លាក់​ពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី ១ លោក ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ដែល​ទស្សនិកជន​តែងតែ​ស្គាល់ និង គាំទ្រ​នូវ​ទឹកដម​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​របស់លោក​នោះ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ​ពួកគេ​ទាំង​ពីរបាន​ចាប់ដៃគ្នា​បង្ក​បរិយាកាស​ឱ្យ​រំជើបរំជួល​ពេញ ​ផ្សារ​ទំនើប​អ៊ី​អន​ក្រោម​ការអញ្ជើញ​ពី​សំណាក់​ក្រុមហ៊ុន​ណេ​ស​កាហ្វេ ​ដើម្បីឱ្យ​ទស្សនិកជន​ដែល​គាំទ្រ​ពួកលោក​កន្លងមក​បាន​សប្បាយរីករាយ ។

​នៅ​យប់នោះ​ផងដែរ ហា​ជី និង ឧ​ត្ត​ម ពិតជា​ទទួល​បានការ​គាំទ្រ និង ទទួលបាន​ភាពកក់ក្តៅ​ពី​មហាជន​ជាច្រើន​ដែល​តែងតែ​ពេញចិត្ត​ពួកគេ ហើយ​ម្នាក់ៗ​សុទ្ធតែ​សរសើរ​ពី​សមត្ថភាព និង ទឹកដម​សំឡេង ថែមទាំង​លួចខ្សឹប​តៗ​គ្នា​ថា​ពួកគេ​មាន​រូបរាង​សង្ហា​គួរឱ្យ​ស្រឡាញ់​ទៀតផង ។

អ្វីដែល​រឹតតែ​ពិសេស​ទៅទៀត​នោះ ទស្សនិកជន​ដែល​គាំទ្រ​មិន​ត្រឹមតែ​អាច​បាន​ស្តាប់​សំឡេង​ដ៏​ពីរោះ និង បាន​ជួប Idol ក្នុង​ដួងចិត្ត​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែមទាំង​មានឱកាស​បាន​ភ្លក់​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ថែមទៀត ។ គិត​ទៅ​ពួកគេ​ទាំងពីរ​ពិតជា​មិនធម្មតា​មែន មិន​ថា​ពេល​កំពុង​ប្រឡង​ទេ សូម្បីតែ​បង្ហាញ​សមត្ថភាព​តាម​ឆាក​ប្រគំ​តន្ត្រី​នានា​ក៏​អស្ចារ្យ​ណាស់ដែរ ។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ អតីត​បេក្ខជន​ដែល​មិនមាន​ភ័ព្វ​បាន​លើក​ពាន​ពី​កម្មវិធី Cambodian Idol ទាំងពីរ​រូបនេះ​បាន និង កំពង់​ឆ្ពោះទៅរក​គោលដៅ​នៃ​ជីវិត​មួយ​ដ៏​ល្អ​ដែល​ពួកគេ​តែង​គិត​ប៉ង​នោះ​ហើយ ព្រោះ​ថ្មីៗ​នេះ​ មាន​ដំណឹង​លេចឮ​មក​ថា​មាន​ផលិតកម្ម​ក្នុងស្រុក​មួយ​ចំ​នួ​យ​កំពុង​ពិចារណា​លើ​សមត្ថភាព​ពួកគេ​ផងដែរ ៕ សាកល
​ ​
​   



Related