ពេជ្រ សេរី​រ័ត្ន ពូកែ​លាក់​…

Sanofi

​កន្លងមក ពេជ្រ សេរី​រ័ត្ន ដែល​តែងតែ​បើក​កកាយ​រឿង​ពិត​របស់​អ្នកសិល្បៈ​មួយចំនួន​តា​រយៈ​កម្មវិធី «​តុ​បំភ្លឺ​» ដោយបាន​អញ្ជើញ​តារា​ទាំង​នោះមក​បកស្រាយ​ឱ្យអស់​ចម្ងល់​ពី​រឿងអាស្រូវ​ដែល​ទាកទង​នឹង​ពួកគេ​នោះ ប៉ុន្តែ​សម្រាប់​ពិធី​ការិនី​រូបនេះ​វិញ​ហាក់​ផ្ទុយគ្នា​ស្រឡះ​គឺ​នាង​មិនដែល​បាន​បើក​កកាយ​រាល់​ចម្ងល់​ស្នេហា​ពិត​របស់​នាង​ឱ្យ​ទស្សនិកជន​តែងតែ​ចោទសួរ​កន្លងមក​បាន​ដឹង​យ៉ាងណាទេ ដោយ​ពិធី​ការិនី​រូបនេះ​បាន​លាក់​យ៉ាង​ជិត និង កាន់តែ​អា ថ៌​កំបាំង​ទៅៗ ទោះ​ជាមាន​ពាក្យ​ចចាមអារ៉ាម​លេចឮ​យ៉ាងណា​ពី​ជីវិត​ស្នេហា​របស់​នាង ក៏​ពិធី​ការិនី​រូប​ស្រស់​ម្នាក់នេះ​នៅតែ​មិន​អើពើ​ដែរ ។​

​សម្រាប់​ពេល​ថ្មីៗ​នេះ បើតាម​ព័ត៌មាន​ទទួលបាន​ពី​មជ្ឈដ្ឋាន​មួយ​បានឱ្យដឹងថា បានជា​ពិធី​ការិនី​ពូកែ​វោហារ ពេជ្រ សេរី​រ័ត្ន មិន​ហ៊ាន​បង្ហាញមុខ​គូស្នេហ៍ ក៏ដូចជា​ជីវិត​ស្ន​ហា​ឱ្យ​ទស្សនិកជន​បានដឹង​នោះ ព្រោះថា​នាង​ខ្លាច​ចំណង​ស្នេហ៍​ដែល​នាង​ខំ​លាក់បាំង​នេះ​ប្រែប្រួល បែកបាក់ នាំឱ្យមាន​ព័ត៌មាន​មិនល្អ​វាយប្រហារ​លើ​នាង ទើបបានជា​នាង​មិន​ចង់​លាតត្រដាង​ដូច្នេះ ។ ក្នុងន័យនេះ បើ​តាមមើល​ជាក់ស្តែង នាង​ខ្លាច​បើ​ពេលដែល​នាង​បង្ហាញមុខ​គូស្នេហ៍​របស់​នាង​ថា​ជា​នរណា​ហើយ ដល់ពេល​បែកបាក់​គ្នា​ដោយ​ប្រការ​ណាមួយ​នោះ គឺ​នាង​ខ្លាច​ជាន់​ដាន​ចាស់ ដែលនាំឱ្យ​គេ​ពេបជ្រាយ និង មើលងាយ​នាង ។​

ប៉ុន្តែ​ការបន្ត​លាក់​ស្នេហា​ដ៏​អាថ៌កំបាំង​នេះ បានធ្វើឱ្យ​ទស្សនិកជន​ដែល​គាំទ្រ​នាង​នៅតែ​មិន​អស់ចិត្ត​ដោយ​គិតថា​ពិធី​ការិនី​ប្រចាំ​កម្មវិធី​«​ពេញចិត្ត ឬ អត់​? ថ្ងៃអាទិត្យ​» ពេជ្រ សេរី​រ័ត្ន មាន​ស្នេហ៍​លួចលាក់​ជាមួយ​ប្តី​គេ ឬក៏​អ្នក​ដែល​មិន​នៅ​លីវ​លាត​មាន​ជាប់ជំពាក់​ប្រពន្ធ​កូន​រួចហើយ ព្រោះ​កន្លងមក​ធ្លាប់មាន​ព័ត៌មាន​ថា នាង​មាន​បុរស​មាន​ប្រពន្ធ​កូន​រួចហើយ​តាម​ចោម​ស្នេហ៍​មិនដែល​ដាច់ តាំងពី​មន្ត្រីរាជការ ឧកញ៉ា ជាដើម ។ ស្របគ្នា​នេះ​ប្រភព​ដដែល​បាន​បន្ត​ប្រាប់ទៀតថា អតីត​ប្រពន្ធ​របស់លោក គង់ វិសាល រូបនេះ​(​ពេជ្រ សេរី​រ័ត្ន​) បាន​អះអាង​ដែរ​ថា បុរស​ជា​គូស្នេហ៍​នាង​មិន​អ្នក​ដែល​រៀបរាប់​ខាងលើ​ទេ តែ​ជា​អ្នករស់នៅ​ឯនាយសមុទ្រ គឺ​នៅ​សហរដ្ឋអាមេរិក​ឯណោះ គ្រាន់តែ​ថា​នាង​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ពិតតែ​ប៉ុណ្ណោះ ។

​ហាក់​ទម្លុះ​អាថ៌កំបាំង​ស្នេហ៍​របស់ ពេជ្រ សេរី​រ័ត្ន មិន​ចេញ យើង​ក៏​មិនអាច​បកស្រាយ​អ្វី​ឱ្យលើស​ពីនេះ​ទៀត​ដែរ ស្រប​ពេលដែល​មិនមាន​ពន្លឺ​អ្វី​ពី​ការបកស្រាយ​ពិស្តារ​របស់​តារា​ស្រី​ស្រស់​សម្រស់​បាន​រូបនេះ ។​​គួរឱ្យ​កត់សម្គាល់ថា មួយរយៈ​នេះ ពេជ្រ សេរី​រ័ត្ន ហាក់​មាន​សម្រស់​ស្រស់ស្អាត និង កាន់តែ​លេចធ្លោ​ក្នុង​ការងារ​សិល្បៈ​របស់​នាង មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ នាង​ថែមទាំង​មាន​សកម្មភាព​មនុស្សធម៌​ទៀតផង គឺ​នាង​បាន​ដើរ​ធ្វើ​ទាន​ដល់​ក្មេងៗ​កំព្រា​តាម​បណ្តា​ខេត្ត​មួយចំនួន ព្រោះថា​ពេលនេះ​នាង​ក៏​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ម្នាក់​ដែលមាន​ទាំង​ឡាន វីឡា និង ប្រាក់​ចាយ​ឥត​ខ្វះ​ផងដែរ​៕ សាកល​

  

Related