រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ CBR ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​អ្នកបើក​ម៉ូតូ​ទើរ​លើ​រថយន្ត​នាំយក​ទៅជិត​២​គីឡូម៉ែត្រ​ទើប​ធ្លាក់ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នា​ក់បាន​បាត់បង់​ជិវិត​នៅក្នុង​មន្ទីរពេទ្យបង្អែក​ចំការចេក និង ម្នាក់ទៀត​រងរបួស​ធ្ងន់​សង្ឃឹម​រស់​តិចតួច ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ពេញទំហឹង ជាប់​ជនរងគ្រោះ​ប៉ើង​ហោះ​ទៅ​ទើរ​លើ​រថយន្តរ​នាំយកទៅ​ចម្ងាយ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ ទើប​ធ្លាក់ចុះ​ពីលើ​រថយន្ត​បង្ក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០០ និង​៥៥​នាទី អធ្រាត្រ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​វិថី​ឯករាជ្យ ត្រង់ចំណុច​កែង​តុលាការ​ចាស់ ស្ថិតនៅ​សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​ ​ ​

​លោក​វរសេនីយ៍ឯក អ៊ី​សុខា ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ​រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក បន្ទាប់ពី​បង្កហេតុ​បាន​បើក​រត់គេច បន្ទាប់ពី​បាន​បើក​បុក ម៉ូតូ​១​គ្រឿង ម៉ាក​CBR ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 1D-3869 នៅ​ចំណុច​និង​ពេលវេលា​កើតហេតុ​ខាងលើ បើកបរ​ដោយ ឈ្មោះ សិលា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខរ​បរចាក់​ឌី​ស​ខារ៉ាអូខេ រួម​ដំណើរ​ដោយ​ឈ្មោះ ពៅ តុលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​រងរបួស​ធ្ងន់​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ ភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ (​ផ្លូវ​ចូល​ក្បាលឆាយ​)​។ សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។ ​ ​

​យោងតាម​ប្រភព​សាកស្សី​បានឃើញ​ហេតុ​ការ​បាន​និយាយថា​៖ នៅមុន​កើតហេតុ​គេ​បានឃើញ ម៉ូតូ​ជនរងគ្រោះ​ជិះ​គ្នា​២​នាក់ ចេញ​មកពី​ម្តុំ​ខារ៉ាអូខេ ក្រោយ​ពេទ្យ​ចំការចេក ក្នុងទិសដៅ​ទៅ​ផ្សារលើ ប៉ុន្តែ​មកដល់​ក្បែរ​កន្លែងកើតហេតុ មិនដឹង​មាន​មូលហេតុ​អ្វី ម៉ូតូ​ជនរងគ្រោះ​បើក​ត្រឡប់​ថយក្រោយ ហើយ​ភ្លាមនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​មកពី​តោ​ពីរ ក្នុងទិសដៅ​សំដៅ​ផ្សារលើ ក៏បាន​បុក​ចំ​ពេញទំហឹង​អូស​ម៉ូតូ​ជាង​១០​ម៉ែត្រ ឯ​ជនរងគ្រោះ​ជិះ​ខាងក្រោយ​ខ្ទាត​ជិត​២០​ម៉ែត្រ ដោយឡែក​ជនរងគ្រោះ​ដែលជា​អ្នកបើក​ម៉ូតូ បាន​ទើរ​លើ​រថយន្ត​បង្ក​នាំយកទៅ​ជាមួយ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​ទើប​ធ្លាក់ ហើយ​ត្រូវបាន​រថយន្ត សង្គ្រោះ​របស់​គ្លី​និ​ច​ឯកជន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី សង្គ្រោះ តែ​ដោយ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក ទើប​មិនអាច​ជួយសង្គ្រោះ​ជិវិត​បាន​។​

សាកសព ត្រូវបាន​សាច់ញាតិ ដឹកយក​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម ប្រពៃណី រីឯ​វត្ថុតាង​ម៉ូតូ ០១​គ្រឿង បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕ សមុទ្រ​ខៀវ

KA-16-11-2015-15 KA-16-11-2015-21 KA-16-11-2015-22KA-16-11-2015-16 KA-16-11-2015-23 KA-16-11-2015-17 KA-16-11-2015-18 KA-16-11-2015-19