ហេតុអ្វី​ប្រេងដូង​ធ្វើ​ឲ្យ​ស្គម ?

Sanofi

​ពាក្យ​ថា ប្រេង ឬ ខ្លាញ់​យើង​តែង​យល់ថា ពេល​បរិភោគ​នឹង​នាំឱ្យ​ឡើង​ទម្ងន់ ។ ប្រេងដូង​មិន​ដូច្នេះ​ទេ​ផ្ទុយ​មកវិញ​នៅពេល​យើង​បរិភោគ​កាន់តែច្រើន​នោះ នឹង​កាន់តែ​ជួយ​បញ្ចុះទម្ងន់ ។ តាម​ការស្រាវជ្រាវ​បង្ហាញថា នៅពេល​ផឹក​ប្រេងដូង​ក្នុង​មួយថ្ងៃ​ពី ១ ទៅ ២ ស្លាបព្រា​បាយ នឹង​ជួយ​ប្រឆាំង​ការកើត​រោគ​មហារីក បន្ថយ​សារជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ដែលជា​មូលហេតុ​ធ្វើឱ្យ​រាងកាយ​ស្រក​ទម្ងន់ ។

ប្រេងដូង​វា​នឹង​ជួយ​ទៅ​ជំរុញ​ដល់​ចលនា​នៃ​ការដុត​បំផ្លាញ​សារ ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​កាន់តែ​ច្រើនឡើង ដែលនាំឱ្យ​អាការ​ស្រេកឃ្លាន​របស់​រា​ង​កាយ​ថយចុះ ។ ក្រៅពីនេះ​ប្រេងដូង​ថែមទាំង​ជួយ​បន្ថយ​កម្រិត​សារជាតិ​ស្ករ​ក្នុង​ឈាម បាន​ពី​ការបង្កើត​អាំង​ស៊ុយ​លីន​ដែល​អាចធ្វើឱ្យ​រាងកាយ​មិន​ស្រូបយក​បរិមាណ​ជាតិ​ស្ករ​ខ្ពស់​ធ្វើឱ្យ​ធាត់ និង ងាយ​ប្រឈម​ក្នុងការ​កើតរោគ​ទឹក នោម​ផ្អែម ៕ដេប៉ូ


Related