ប្រជុំបូកសរុប ត្រួតពិនិត្យ លទ្ធផលអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រយៈពេល៩ ខែ ឆ្នាំ២០១៥

កំពង់ឆ្នាំងៈ ប្រធានបទគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ៩ចំណុច និងលើកយកមកជជែក ពិភាក្សាគ្នា រកចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៥  និងដើម្បីអនុវត្តបន្ត ក្នុងឆ្នាំ២០១៦ខាងមុខ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតី លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង  លោកឧត្តមសេនីយ៍ត្រីប្រាក់វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង រួមនិង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមានការអញ្ចើញចូលរួមពីក្រុមប្រឹក្សាឃុំ-សង្កាត់ នគរបាលប៉ុស្តិ៍ មូលដ្ឋានទាំង៦៩ នៃខេត្តកំពង់ឆ្នាំង អភិបាល អភិបាលរងស្រុក-ក្រុងទាំង៨ អធិការ អធិការរងនគរបាល ស្រុក-ក្រុងទាំង៨ សរុបប្រមាណ២៨៥នាក់ ។

យោងរបាយការណ៍ដែលអានដោយ លោក លី វីរៈ ស្នងការរងនគរបាលខេត្ត បានបញ្ជាក់ថា ដោយអនុវត្តតាម ផែនការលេខ ០២០ ផ.ក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ និងផែនការណែនាំលេខ០២២ ផ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃស្តីពីការចាត់តាំងអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព  និងដើម្បីផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឋន៍សេដ្ឋកិច្ច សង្គមកិច្ច  និងវិស័យផ្សេងៗទៀត អោយមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្ត បានបន្តពង្រឹងលេខាធិការដ្ឋានខេត្ត ក្រុមសេនាធិការប្រចាំ ការអចិន្ត្រៃយ៍នៅសាលាខេត្ត  ក្រុមការងារទទួលខុសត្រូវដឹកនាំតាមបណ្តាក្រុងស្រុកទាំង៨  គណបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងយន្តការជាច្រើនទៀតអនុវត្តន៍តាមតួនាទី និងភារកិច្ចបានទទួលលទ្ធផល វិជ្ជមាន។

នៅក្នុងកិច្ចពិភាក្សាគ្នា រកចំណុចខ្លាំង និងចំណុចខ្វះខាត ឆ្លងបទពិសោធន៍ពីឃុំសង្កាត់ដែលទទួលលទ្ធផលល្អ និងផលអវិជ្ជមាន មួយចំនួនតូចទៀត សរុបលោកស្រី ជូ ប៊ុនអេង បានកោតសរសើរដល់ការអនុវត្ត គោល នយោបាយ ភូមិឃុំមានសុវត្តិភាព ដែលបានសហការយ៉ាងស្អិត រមួតរវាងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជា ការពារ នៅតាមមូលដ្ឋាន ផ្តល់ពត៌មានទៅវិញទៅមក អនុវត្តទទួលបាននូវលទ្ធផល ឆ្លើយតបវិជ្ជមាន ដូចក្នុង ពេលនេះ ។ លោកស្រី ក៏បានធ្វើការផ្តាំផ្ញើរ ដល់បណ្តាក្រុមប្រឹក្សា ឃុំ សង្កាត់ និងនគរបាលទូទាំងខេត្ត បន្តអនុវត្តអោយបានកាន់តែល្អប្រសើរនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ចូលរួមទាំង អស់គ្នា ដោយមិនរើសអើងទៅលើនិន្នាការនយោបាយឡើយ ។

នៅក្នុងឱកាសនោះផងដែរ  លោកស្រី ជូ ប៊ុនអេង និងក្រុមការងាររបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះ សួរសុខទុក្ខ សំណេះសំណាស ដល់ប្រជាការពារប្រមាណចំនួន១៦០នាក់ នៅក្នុងឃុំ ទឹកហូត ស្រុកលរាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានឧបត្ថម្ភបន្ថែមនូវសំលៀកបំពាក់ប្រជាការពារចំនួន៥០សម្រាប់ និងវិទ្យុទាក់ ចំនួន១០គ្រឿងបន្ថែមទៀត  ថវិកាក្នុងម្នាក់១ម៉ឺនរៀលផងដែរ ៕