អភិបាល ខេត្តព្រះសីហនុ បញ្ជាឲ្យ លោកអភិបាល ស្រុកព្រៃនប់ កាយដីចេញវិញ

ព្រះសីហនុ៖លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ប្រចាំខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា លោកបានបញ្ជាឲ្យលោក ទិត វុទ្ធី អភិបាល ស្រុកព្រៃនប់ កាយដីដែលបានចាក់រំលោភយកផ្លូវទឹក ដឹកកសិផលរបស់ ប្រជាពលរដ្ឋចេញវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយការបង្គាប់បញ្ជានេះ ធ្វើឡើងខណៈពេលដែល លោកអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅស្រុកព្រៃនប់ ។

គួរបញ្ជាក់ថា លោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ កន្លងមកបានលួចចាក់ដីសង់ផ្ទះរំលោភយកផ្លូវទឹក សំរាប់ ដឹកជញ្ជូនកសិផលជាច្រើនឆ្នាំកន្លងមក បង្កឱ្យប្រជាពលរដ្ឋក្នុងឃុំមានការខឹងសម្បារយ៉ាងខ្លាំង។

លោកអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមទៀតថា លោកអភិបាលស្រុកព្រៃនប់ ក៏បានឯកភាព កាយដីដែលបាន ចាក់រំលោភយកចេញវិញផងដែរ ដោយកាយចេញរហូតដល់ក្បែរអាងទឹក ចាស់របស់គាត់ ៕