ខឹងឳពុកស្តីបន្ទោសចាប់ កាត់ដៃ កាត់ជើង ឪពុកវាយសម្លាប់ចោលយ៉ាងសាហាវ – ដោយ បូរី

បន្ទាយ​​​​មានជ័យ​​ ​៖​កូនតេរិឆ្ឆានម្នាក់ ព្រោះតែខឹងឳពុករបស់ខ្លួន ស្តីបន្ទោស ឱ្យបន្តិចបន្តួច ក៏ បានចាប់កាត់​​​​ដៃ​​ ​​កាត់​​​​ជើង​​​​សម្លាប់ចោល​​ គួរអោយរន្ធត់ ​​កាលពី​​​​វេលា​​​​ម៉ោង​​១២និង៣០នាទី​​ ​​ថ្ងៃ​​ត្រង់​​​​នៅ​​​​ថ្ងៃ​​​​ទី​​១៤ខែ​​ វិច្ឆ​​ិកា​​ ​​ឆ្នាំ​​២០១៥ ​​នៅ​​ ​​ក្នុង​​​​បរិវេណ​​​​ផ្ទះ​​​​របស់​​​​ខ្លួន​​​​ស្ថិត​​​​ក្នុង​​​​ភូមិ​​ ​​បឹង​​​សិ​លា​​ ​​ឃុំ​​ ចង្ហារ ​​ស្រុក​​ ​​អូរ​​​​ជ្រៅ​​ ​​ខេត្ត​​ ​​បន្ទាយ​​​​មានជ័យ​​​។​ ​​

ជនទមិឡសង្ស័យដែលជាឃាតករ សម្លាប់ឳពុកមានឈ្មោះ ហៀង ឡូយ ភេទ ប្រុសអាយុ៣៣ឆ្នាំ ចំណែក ជនរងគ្រោះ ត្រូវ ជាឪពុក បង្កើត របស់ជនដៃដល់មានឈ្មោះ ​​បួន​​ ​ហៀង​ ​​អាយុ​​ ៥៩ឆ្នាំ​​ ​​មាន​​​​មុខរបរ​​​​ជា​​ ​​កសិករ​​​ ។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុននិងឈានដល់អំពើសាហាវព្រៃផ្សៃបែបនេះ គេលឺសម្លេង ឈ្លោះប្រកែកគ្នា រវាងឪពុកនិងកូន លុះមួយសន្ទុះក្រោយទើប ដឹងថាជនរងគ្រោះ ត្រូវតេរិឆ្ឆាន ចាប់កាត់ ក ដៃ កជើង និងវាយសម្លាប់យ៉ាងអណោចអធម៍ បន្ទាប់ពីធ្វើសកម្មភាព សំលាប់ឳពុករួចហើយ ជនល្មើសក៏ត្រូវ​​​​សមត្ថកិច្ចឃាត់ខ្លួន ​​បានភ្លាមៗបន្ទាប់ពីបង្កហេតុ៕ដោយ បូរី

image image image image image image