នាយក​រដ្ឋមន្ត្រីកម្ពុជា ផ្ញើ​សារ​ជូនប្រធានាធិបតីបារាំង ចូលរួម​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​បារាំង និង​ជនរងគ្រោះ ក្នុង​អំពើ​វាយប្រហារ សម្លាប់​មនុស្ស នៅ​ប៉ារីស​ – សុវណ្ណ

រាជធានីភ្នំពេ​ញ៖ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រីប្រទេសកម្ពុជា បាន​ផ្ញើ​សារជូនប្រធានាធិបតីបារាំង ដើម្បី​ចូលរួម​រំលែក​​ទុក្ខ​​យ៉ាង​​ក្រៀម​ក្រំ​​បំផុត ជាមួយ​ប្រជាពលរដ្ឋ​បារាំង និង​ក្រុមគ្រួសារ​ជនរង គ្រោះ ដោយសារ​អំពើ​វាយប្រហារ​ដ៏​ឃោរឃៅ​បំផុត​ដោយ​ភេរ​វករ​នៅ​រោង​មហោស្រព Bataclan, Paris កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ដែល​បានធ្វើអោយ​មនុស្ស​ជាង ១៤០ នាក់ បាត់​បង់​​ជីវិត និង​របួស​ជាច្រើន​រយ​នាក់​។​

តាមសារលិខិតរបស់សម្តេចហ៊ុនសែន អំពើវាយប្រហារ នៅទីក្រុងប៉ារីស ប្រទេស​បារាំង កាល​ពីយប់ថ្ងៃទី១៣​វិច្ឆិកា ក៏បានកើតឡើង​នៅភោជនីយដ្ឋាន​ខ្មែរមួយ​ផងដែរ។​

ការចុះផ្សាយ​របស់​ទូរ​ទស្សន៍ CNN បង្ហាញថា ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ក្រៅពី​កន្លែង​ប្រគំ​តន្ត្រី Bataclan ក៏មាន​ការវាយប្រហារ​នៅ ៧ កន្លែង​ផ្សេងទៀត​។ ក្នុងនោះ ភោជនីយដ្ឋាន​ខ្មែរ យីហោ “Le Petit Cambodge” គឺជា​កន្លែង​រងគ្រោះ​ធំ​ទី​២ ផងដែរ​។2E75FFD300000578-3318999-Tearful_members_of_the_public_view_flowers_and_tributes_on_the_p-a-36_1447628067785PM Hun Sen to France