ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ជួលផ្សារ​បូ​រី​ញូ​វ​ថោ​ន នៅសង្កាត់ចោមចៅ – សោភា

រាជធានី​ភ្នំពេញ៖ ប្រភព​ប្រភពព័ត៌មានពីនគរបាលបាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧និង៣០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់សំណង់ផ្សារបុរីញូវ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​ គឺជាជនជាតិចិន តែមិនត្រូវបានគេស្គាល់អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្សារ​ក្នុង​បូ​រីញូ​វ​ថោ​ន សង្ស័យ​ត្រូវ​គេ​វាយ​សម្លាប់ ព្រោះ​មាន​ដំបង និង​ស្នាម​ឈាម​នៅ​ជាប់​ដំបង។

ប្រភព​​ពី​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​មួយចំនួននៅ​កន្លែង​កើតហេតុ​យក​ទៅ​ធ្វើការ​សាកសួរ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​រង​គ្រោះ ព្រោះ​ប្រទះ​ឃើញ​មាន​ឈាម​នៅ​ជាប់ជើង​ស្ត្រី​សង្ស័យ។11015_n1276_n