នាយករដ្ឋមន្រ្តីហ៊ុនសែន នឺងជួបអ្នកស្រីកែ ឡេង ម្ចាស់មេដាយមាសកីឡាប៉េតង់ ពិភពលោក នៅថ្ងៃស្អែក – នីតា

រាជធានីភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបជាមួយ អ្នកស្រី កែ ឡេង ម្ចាស់មេដាយមាសផ្នែកកីឡាប៉េតង់ ពិភពលោក ឆ្នាំ២០១៥ នៅថ្ងៃអង្គាស្អែកនេះ។

ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា៖ «នៅថ្ងៃអង្គារខាងមុខនេះ ខ្ញុំព្រះករុណាខ្ញុំ នឹងជួបជាមួយកីឡាកានិនីជ័យលាភីមេដាយមាសផ្នែកកីឡាប៉េតង់  ដែលទើបទទួលជ័យជំនះពីពេលថ្មីៗ»។

លោក ហ៊ុន សែន បានលើកឡើងថា៖ «នេះជាមោទនៈភាពរបស់កម្ពុជាយើងទាំងមូល ហើយខ្ញុំព្រះករុណាខ្ញុំ មានជំនឿថា វិស័យកីឡាកម្ពុជានឹងរីកលូតលាស់ឆាប់រហ័សក្នុងពេលដ៏ខ្លី ក្រោយពេលដែលពហុកីឡាដ្ឋានជាតិ ខ្នាតអន្តរជាតិរបស់យើង សាងសង់រួចនៅមុនឆ្នាំ ២០២៣ ខាងមុខនេះ»។

លោក ហ៊ុន សែន ក៏បានប្រកាសលើកទឹកចិត្ត និងជំរុញយុវជនឱ្យចូលរួមក្នុង វិស័យកីឡាអោយកាន់តែច្រើន។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យយុវជន ខិតខំលេងកីឡាវាយកូនគោលផងដែរ ដែលកីឡានេះត្រូវបានសម្តេចអះអាងថា ងាយ ស្រួលលេង ជាងកីឡាផ្សេងៗ ដែលអាចឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។

សូមជម្រាបថា អ្នកស្រី កែ ឡេង បានក្លាយជាម្ចាស់មេដាយមាសជាថ្មីម្តងទៀត ក្នុង​ព្រឹត្តិការណ៍​​​​ប៉េតង់​ពិភព​លោក​លើកទី​​១៥ (ផ្នែកស្រ្តី) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៥។ អ្នកស្រីធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន ក្នុងការប្រកួត កីឡានេះនៅលើពិភពលោក ដែលជួយលើកកម្ពស់កិត្តិយសជូនប្រទេសកម្ពុជា៕122_n122៣