រដ្ឋសភា បើកប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ករណី​ដីកា​របស់​តុលាការ​ចាប់ខ្លួន​លោក​សមរង្ស៊ី​ – សីហា

រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ រដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បាន​កោះប្រជុំ​បន្ទាន់​មួយ ដោយក្នុងនោះមានរបៀបវារៈ ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦, សេចក្តីព្រាងច្បាប់ស្តីពីស្ថិត និងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ និងជាពិសេសរបៀបវារៈអំពី «ការពិនិត្យរបាយការណ៍ស្តីពី សំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តន៍ទោសទៅលើទណ្ឌិត ឈ្មោះ សម រង្ស៊ី»។

លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣វិច្ឆិកា ចេញ​​ដីកា​​​ចាប់​ខ្លួន​​លោក​សម ​រង្ស៊ី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជាមួយ​លោក​ហោ​ណាំហុង កាលពីឆ្នាំ២០០៨។ សំណុំរឿងក្តីនោះ តុលាការ បានសម្រេចផ្តន្ទាទោស ដាក់​ពន្ធនា​គារ​​លោក​សម​រង្ស៊ី ២ ឆ្នាំ និងពិន័យជាប្រាក់ ៨ លានរៀល ក្រោម​បទ​​ចោទ “បរិហាកេរ្តិ៍ និងញុះញង់​ឲ្យមាន​ការស្អប់​ខ្ពើម​ជាតិ​សាសន៍”​។ នោះគឺ​លោកសម រង្ស៊ី បានថ្លែងថា លោក​ហោណាំហុង ជាអតីតប្រធានគុកបឹងត្របែក នៅសម័យខ្មែរក្រហម​។

លោកសម រង្ស៊ី បានប្រកាសថា នឹងវិលត្រលប់​ចូលមកកម្ពុជា នៅម៉ោង ១០ យប់ ថ្ងៃទី​១៦វិច្ឆិកានេះ ហើយព្រមប្រគល់ខ្លួន ឲ្យប៉ូលិស ចាប់ខ្លួន។ Samdach Heng Samrin2

1225098_n