រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បង្កើតគណៈកម្មការ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី – វិសាល

រាជធានីភ្នំពេញ៖លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានសម្រេច​បង្កើត​គណៈ​​កម្ម​ការអនុវត្ត​ដីកាចាប់ខ្លួន​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ។នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០១៥។

គណៈកម្មការ​​អនុវត្ត​​ដីកា​​បង្គាប់​​អោយ​​ចាប់ខ្លួន​លោក សម រង្ស៊ី របស់​​អយ្យការ​អមសាលា​ដំបូង រាជ​ធានី​​ភ្នំពេញ ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​ សមាសភាព​គណៈកម្មកា​រ​នោះ មាន​ចំនួន​ ៨ រូប ដោយ​ក្នុងនោះ មាន​ប្រធាន ១​រូប ​អនុ​ប្រធាន ៣​រូប និង​សមាជិក ៤​រូប​។

​សមាសភាព​គណៈកម្មការទាំង ៨ រូប រួមមាន​៖
១-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជាប្រធាន
២-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​អនុប្រធាន​៣-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ ជា​អនុប្រធាន​
៤-​លោក​ គុយ ប៊ុនសន អគ្គនាយក​ពន្ធនាគារ ជា​អនុប្រធាន​
៥-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ​ ​ជា​សមាជិក​
៦-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​ជួន ​សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​សមាជិក​
៧-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការ​ងរ​នគ​របាល​ជាតិ​ ជា​សមាជិក​
៨-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ​ ជា​សមាជិក​

ក្នុងសេចក្តីសម្រេចនោះ លោកស ខេង ក៏បានបែងចែកក្រុមការងារជាពីរគោលដៅ គឺនៅ​រាជធានីភ្នំពេញ​មួយ និងនៅខេត្តសៀមរាបមួយ ដើម្បីត្រៀមចាប់​ខ្លួនលោក​សម ​រង្ស៊ី តាម​ដីកា​របស់​តុលាការ នៅពេលដែល​​​​លោក​​សម រង្ស៊ី គ្រោង​នឹង​ពី​ប្រទេស​កូរ៉េ​មក​កម្ពុជា នៅវេលា​ម៉ោង​ ១០ និង ៣០ នាទី យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ តាម​ជើងយន្តហោះ​ពី​សេ​អ៊ូ​ល មក​ភ្នំពេញ៕

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

Sar Kheng1 Sar Kheng2