Q&A : ហេតុអ្វី​បានជា​មី​អូន​តូច​ចេះតែមាន​ក្លិន​មិនល្អ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​បញ្ហា​ទាក់ទង​ទៅនឹង​ផ្លូវភេទ​មួយ ចង់​ជម្រាប​សួរថា នាង​ខ្ញុំ​ខ្លាច​មី​អូន​តូច​របស់​នាង​ខ្ញុំ​មាន​ក្លិន រឿង​ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​មានការ​ព្រួយបារម្ភ​បែបនេះ គឺ​វា​ផ្តើមចេញពី​ពេលដែល​នាង​ខ្ញុំ​រស់​ជាមួយ​គូស្នេហ៍​ចាស់ មិនដឹងថា​មកពី​ពួកយើង​មាន​សិច​ជាមួយគ្នា​ញឹកញាប់​ឬ​យ៉ាងណាទេ បានជា​កើតមាន​បញ្ហា​ក្លិន​នេះ ព្រោះ​ថ្ងៃមួយ​គូស្នេហ៍​របស់​នាង​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា មី​អូន​តូច​របស់​នាង​ខ្ញុំ​មាន​ក្លិនស្អុយ ។

ពេលនោះ​នាង​ខ្ញុំ​ពិបាកចិត្ត​ជាខ្លាំង ប៉ុន្តែ​មិន​ហ៊ាន​ទៅ​សួរ​គ្រូពេទ្យ ជាហេតុ​ធ្វើឱ្យ​ពួកយើង​មាន​បញ្ហា​រាល់​លើក​ពេល​មាន​សិច​ជាមួយគ្នា​ម្តងៗ ហើយ​នៅ​ទីបំផុត​យើង​ក៏​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន រហូតមកដល់​ឥឡូវនេះ​នាង​ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​គូស្នេហ៍​ថ្មី ។ គាត់​ជា​បុរស​គួរឱ្យ​ស្រឡាញ់​សុភាពរាបសា ហើយ​ជាម​នុស្ស​ក្រែង​ចិត្ត​គេ​បំផុត ។ ដូច្នេះហើយ​បានជា​ធ្វើឱ្យ​នាង​ខ្ញុំ​បារម្ភ​ខ្លាច​មី​អូន​តូច​មាន​ក្លិន​ទៀត ប៉ុន្តែ​គាត់​មិន​ហ៊ាន​ប្រាប់​នាង​ខ្ញុំ​ក៏​ចេះតែ​ទ្រាំ​ទៅ ហើយ​យើង​អាចមាន​បញ្ហា​ជាមួយគ្នា​នៅ​ថ្ងៃ​ណាមួយ ។ នាង​ខ្ញុំ​ចង់​សួរ​គាត់​ត្រង់ៗ​ក៏​មិន​ហ៊ាន តើ​ឱ្យ​នាង​ខ្ញុំ ធ្វើ​ដូចម្តេច ?

​ចម្លើយ ៖ មាន​បញ្ហា​ពីរ​ដែល​ត្រូវ​លើក​យកមក​បកស្រាយ​នៅទីនេះ ។ បញ្ហា​ទីមួយ​របស់​អ្នក គឺ​ការដែល​ប្រដាប់ភេទ​ធ្លាប់មាន​ក្លិន​ពីមុនមក ។ បញ្ហា​ក្លិន​ប្រដាប់ភេទ​កើតចេញពី​ច្រើន​មូលហេតុ ច្រើន​បច្ច័យ ដូចជា​រឿង​ចំណីអាហារ​ជាដើម បើ​អ្នក​ទទួលទាន​អាហារ​ដែលមាន​ក្លិន​ខ្លាំង​ក៏​វា​អាចធ្វើឱ្យ​ប្រដាប់ភេទ​របស់​អ្នក​ធុំក្លិន​បានដែរ ឬ អាច​បណ្តាលមកពី​ភាព​ផ្អាប់​សើម​ត្រង់​បរិវេណ​ប្រដាប់ភេទ​ក៏​សុទ្ធតែជា​ដើមចម​នាំឱ្យ​កើត​ក្លិន​ដែរ​ដោយសារតែ​ឆ្លង​មេរោគ ។

ចំណែកឯ​រឿង​ដែល​អ្នក​ចេះតែ​បារម្ភ​ខ្លាចក្រែង​គូស្នេហ៍​ថ្មី​របស់​អ្នក​ធុំក្លិន ហើយ​ចេះតែ​ស៊ូទ្រាំ​នោះ ជាការ​គិត​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការដែល​គេ​ធុំក្លិន​ទៅ​កើត​ទាល់តែ​គេ​ចូល​ទៅជិត​ទីតាំង​នោះ​បំផុត​ឬក៏​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​អ្នក​ហើយ បើ​ប្រដាប់ភេទ​របស់​អ្នកមាន​ក្លិន​មែន​ទោះជា​គេ​ជាម​នុស្ស​ពូកែ​ក្រែង​ចិត្ត​ប៉ុនណា​ក៏​នៅតែ​រក​មធ្យោបាយ​ប្រាប់​ឱ្យ​អ្នក​បានដឹង​ដែរ ព្រោះ​វា​រំខាន​អារម្មណ៍​ធ្វើ​ឱ្យគេ​ពិបាក​ទ្រាំ​បំផុត ។ ដូច្នេះ​អ្នក​គួរតែ​ឈប់​បារម្ភ​តទៅទៀត ហើយ​យក​ពេល​បារម្ភ​នោះ​ទៅ​មើលថែ​ភាព​ស្អាត​របស់​ប្រដាប់ភេទ​ឱ្យបាន​ល្អប្រសើរ​ជាង ៕

 

Related