ប្រទះឃើញ​បុរស​ម្នាក់​របួស​ដេក​ក្នុង​ថ្លុកឈាម​នៅលើ​ថ្នល់​កៅស៊ូ​ក្នុង​ខេត្ត សមត្ថកិច្ច​សង្ស័យ​ស្រវឹង​ធ្លាក់​ពីលើ​ម៉ូតូឌុប​

​ខេត្តកំពង់ឆ្នាំង ៖ ​បុរស​ម្នាក់​បានរ​ងរ​បួស​ផ្នែក​ក្បាល​ពីក្រោយ​យ៉ាងធ្ងន់ធ្ងរ ដេក​សន្លប់​លើ​ថ្នល់​ក្រាល​កៅ ស៊ូ​នៅពេល​យប់​ក្នុង​ខេត្ត បណ្តាលអោយ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល ដោយ​សមត្ថកិច្ច​បា​នស​ង្ស័​យ ថា​គេ​ធ្លាក់​ពីលើ​ម៉ូតូឌុប​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ​ ​

​សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ បុរសរងគ្រោះ​រូបនេះ​មានឈ្មោះ វ៉ាត អាង អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពង់​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​បុរស​ពោះម៉ាយ រស់នៅ​ម្នាក់ឯង ចំណែក​ប្រព​ន្ឋ​និង​កូន​បាន​ចាកចេញ​ចោល​ទៅ​នៅផ្ទះ​ឪពុកម្តាយ​អស់​ទៅ ។

​មុនពេល​កើតហេតុ នៅ​ចំណុច​នេះ​គេ​មិន​បានឃើញ​មានការ​វាយ​ប្រតប់ ឬ​មានការ​ឈ្លោះប្រកែក គ្នា​នោះទេ ស្រាប់តែ​អ្នកដំណើរ​បាន​ប្រទះឃើញ​បុរសរងគ្រោះ​ដេក​លើ​ថ្នល់​ក្រាល​កៅស៊ូ មាន​ឈាម ហូរ ចេញពី​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាងច្រើន ហើយក៏​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ និង​បាន ហៅ​រថយន្ត​របស់​មន្ទី​ពេទ្យ ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​។ ដោយឡែក​សមត្ថកិច្ច​បា​ន​ធ្វើការ​ស្រាវជ្រាវ​នៅ កន្លែង កើតហេតុ បានដឹងថា គ្មាន​អ្នកណា​បានឮ​សម្លេង​អ្វីដែល​សង្ស័យថា​មាន​គេ​កាប់ ឬ​វ៉ៃ​ប្រហារ​លើ ជនរងគ្រោះ​ឡើយ​ទើប​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ អាច​ជិៈ​ម៉ូតូឌុប ហើយ​បាន​ធ្លាក់​ពីលើ​ម៉ូតូ ព្រោះ តែ​ថ្ងៃ​ណា​ក៏​គេ​ឃើញ​បុរស​រូបនោះ ផឹក​ស្រវឹង​ដែរ​។ ​ ​

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ក្រុង​បាន​ស្រាវជ្រាវ និង​បានដឹងថា​៖ នៅពេល​ល្ងាច មុនពេល​កើតហេតុ​មាន​គេ​ឃើញ​បុរសរងគ្រោះ មាន​អាកា​រៈ ស្រវឹង​ខ្លាំង​បាន​ជិៈ​ម៉ូតូឌុប​ពី ម្តុំ​រោងចក្រ M.V ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក​សារ​សង្កាត់​កំពង់ឆ្នាំង​សំដៅ​មក​ផ្ទះ ទើប​សមត្ថកិច្ច​សនិដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​មាន​គ្រោះថ្នាក់​ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូឌុប​ពិតមែន ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូឌុប​មក​អោយទទួល​ខុសត្រូវ​៕ រិ​ទ្ធិ ជ័យ

KA-16-11-2015-05 KA-16-11-2015-06 KA-16-11-2015-07​ ​ ​ ​