កិច្ច​ពិភាក្សា​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​លោក សម រង្ស៊ី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា លោក​បាន​ពន្យារ​ពេល​វិល​ត្រឡប់​មក​កម្ពុជា វិញ​ជា​បណ្ដោះអាសន្ន ដោយ​លោក​អះអាង​ថា លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ។

ការ​ប្រកាស​ពន្យារ​ពេល​របស់ លោក សម រង្ស៊ី នេះ នៅ​ក្រោយ​ពេល​ប៉ុន្មាន​ម៉ោង​ពី​គណៈកម្មការ​អចិន្ត្រៃយ៍​បាន​ប្រកាស​ថា លោក សម រង្ស៊ី បាត់​បង់​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ដោយ​យោង​លើ​ប្រការ​៨៣​ថ្មី​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាង​រាស្ត្រ និង​មាត្រា​១៣៩ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត។

សូម​ស្ដាប់​កិច្ច​ពិភាក្សា​ជុំវិញ​ស្ថានការណ៍​នយោបាយ​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។