ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស អង្គការ​រដ្ឋ​អ៊ីស្លាម​គំរាម​វាយប្រហារ​អាមេរិក

ការ​គំរាមកំហែង​ភេរវកម្មមិន​ទាន់​ចប់​ទេ ! បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​បារាំង នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក សេអ៊ីអា CIA បាន​អះអាង​ថា​ ក្រុម​អង្គការរដ្ឋ​អ៊ីស្លាម​ ទំនង​ជា​មាន​រៀប​ចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ផ្សេង​ទៀត ​ស្រដៀង​នឹង​ការ​វាយប្រហារ​នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រទី​១៣​វិច្ឆិកា។ ទន្ទឹម​ពេល​គ្នា​នេះ គេ​ឃើញ​មាន​វីដេអូ​មួយ​ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​គំរាម​វាយប្រហារ​អាមេរិក​ដល់​ទីក្រុង​វ៉ាស៊ីនតោន។