មេដឹកនាំពិភពលោកសង្កត់ធ្ងន់លើ​ការ​​ឆ្លើយ​តប​ទៅ​នឹង​ការវាយប្រហារនៅ​ប៉ារីស

មេដឹកនាំពិភពលោកសង្កត់ធ្ងន់លើ​ការ​​ឆ្លើយ​តប​ទៅ​នឹង​ការវាយប្រហារនៅ​ប៉ារីស

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin និយាយ​គ្នា​មុន​ការ​ថត​រូប​ជា​ក្រុម​នៃ​មេដឹកនាំ​កំពូល​ G-២០ បាន​ចាប់​ផ្តើម​ នៅ​ទីក្រុង​ Antalya ប្រទេស​តួកគី​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។​

បណ្តា​ប្រទេស​អភិវឌ្ឍន៍​និង​កំពុង​អភិវឌ្ឍន៍​ទូទាំង​ពិភពលោក​ត្រូវ​បាន​ដាក់​សំពាធ​ឲ្យ​ធ្វើ​ការឆ្លើយ​តប​យ៉ាង​ស្វាហាប់​ទៅ​នឹង​ការវាយ​ប្រហារ​ទៅ​លើ​ទីក្រុង​ប៉ារីស​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ ហើយ​ប្រទេស​ទាំង​អស់​នេះ​ត្រូវ​បាន​កំណត់​ឲ្យ​បញ្ជាក់​អំពី​គម្រោង​ការ​របស់​ខ្លួន​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ហៅ​ថា​ជា​ការវាយ​ប្រហារ​ទៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ។​

មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ G-២០ កំពុង​តែ​ធ្វើការ​សង្ខេប​នូវ​លទ្ធផល​នៃ​កិច្ច​ប្រជុំកំពូល​ដែល​មាន​រយៈពេល​២​ថ្ងៃ​ក្នុង​ប្រទេស​តួកគី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ទៅ​លើ​ការប្រឆាំង​នឹង​ការដាក់​គ្រាប់​ បែក​ក្នុង​ប្រទេស​បារាំង​ពី​សំណាក់​ពួក​ក្រុម​ជ្រុល​និយម​រដ្ឋឥស្លាម​ដែល​មាន​ទី​បញ្ជាការ​ក្នុង​ប្រទេស​ស៊ីរី​នេះ។​

ការដាក់​គ្រាប់​បែក​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​បារាំង​មាន​ការខឹង​សម្បារ​យ៉ាង​ខ្លាំង​ និង​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការវាយ​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុល​និយម​នេះ។​

​កិច្ចប្រជុំ​ជា​ច្រើន​ស្តី​អំពី​ជំហាន​បន្ទាប់​ក្នុង​ប្រទេស​ស៊ីរី​និង​យុទ្ធនាការ​ទៅ​លើ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​ជំនួប​ប្រជុំ​កំពូល​នៅ​ឯ​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​Antalya​ ក្នុង​ប្រទេស​តួកគី៕