កឋិនលោកស្រី ម៉ែន សំអន ទៅវត្តវិហារសំណ ប្រមូលបច្ច័យជាង ១០០លាន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការ លោកស្រី ម៉ែន សំអន រួមនិងលោកឧញ៉ា ផែ ហុកឈួន និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៑ន់ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានធ្វើបុណ្យកឋិនទាន ដង្ហែទៅវត្តព្រះវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ប្រមូលបច្ច័យបានជាង ១០០លានរៀល ដើម្បីកសាងសងសមិទ្ធផលនានា នៅក្នុងវត្ត បម្រើប្រយោជន៍ជូនវិស័យព្រះពុទ្ធសាសនា។

លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ដោយមានគុណបំណាច់ដ៏ធំធេង របស់គណបក្ស ប្រជាជនកម្ពុជាក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យទាំង វិស័យពុទ្ធចក្រ និងអាណាចក្រពិសេសធានា បាននូវស្ថេរភាពនយោបាយពន្លត់ សង្រ្គាមរាំរ៉ៃបានទាំងស្រុងនៅកម្ពុជា។

លោកស្រីម៉ែន សំអន បានប្រសិទ្ធិពរជយ័ដល់ ពុទ្ធបរិសទ័ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាចូលរួមថវិកា ក្នុងអង្គកឋិនទាន ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅវត្តព្រះវិហាសំណដើម្បីតម្កល់មហាកុសលផល បុណ្យទៅអនាគតជាតិ ពិសេសសូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោកតាមជួយថែរក្សារប្រមុខដឹកនាំប្រទេស និងប្រជាជនខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត៕