កីឡាការិនីដែលបានទទួលអាហារូបករណ៍ពី Cam Ed

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡាការិនី​បាល់បោះ​បូ ពិសី​គឺជា​បេ​ក្ខ​នារី​តែមួយ​រូប​គត់​បានទទួល​អាហារូបករណ៍​ពី​វិទ្យាស្ថាន Cam Ed របស់លោក Casey Barnett ។​

​    ​សម្រាប់​ឆ្នាំនេះ​លោក Casey Barnett បានប្រកាស​ផ្ដល់​អាហា​រូប​ករក​រណ៍​ដល់​សហ​ព័ន្ធ​ជាតិ​ចំនួន ៤ ដែល​មួយ​សហព័ន្ធ​យក​ម្នាក់​គឺ​កីឡាករ​មួយរូប និង កីឡាការិនី​មួយរូប​ដើម្បី​សិក្សា​រយៈពេល ៤​ឆ្នាំ​នៅ​វិទ្យាស្ថាន Cam Ed​។​

​     ​សហព័ន្ធ​ទាំង ៤ នោះ​គឺមាន​សហព័ន្ធ​កីឡាបាល់បោះ បាល់ទះ បាល់ទាត់ និង អត្តពលកម្ម ។​លក្ខ​ខ័​ណ្ឌ​ដែល​អាចមក​ចូលរៀន​បាន​គឺ​អ្នកនោះ​ត្រូវតែ​បញ្ជូនមក​ដោយ​សាមី​ សហព័ន្ធ​ដែល​ក្នុងអម្លុង​នៃ​ការសិក្សា​រយៈពេល ៤ ឆ្នាំ​នោះ​ត្រូវតែ​នៅ​បន្ត​ហាត់ និង លេង​កីឡា​ដដែល និង​លេង​ព្រមទាំង​ហាត់​ដើម្បី​សាលា​ទៀតផង ។​

​    ​មិនចាំបាច់​ថា​អ្នកនោះ​ជា​កីឡាករ ឬ កីឡាការិនី​ជម្រើសជាតិ​នោះទេ​សំខាន់​គឺ​សហព័ន្ធ​ជា​អ្នក​បញ្ជូន​មកហើយ​ត្រូវ ​ឆ្លងកាត់​ការប្រឡង​បើ​ប្រឡង​ជាប់ នឹង​បាន​ចូលរៀន​ដោយ​មិន​ចំណាយ​លុ​អ្វី​ទាំងអស់​គឺ​រាប់ទាំង​សៀវភៅ​សម្រាប់​ សិក្សា​ទៀតផង ។

​    អាហារូបករណ៍​ដែលមាន​តម្លៃ​ជាង​១០.០០០​ដុល្លារ​នេះ​សញ្ញាប័ត្រ​ត្រូវបាន​ ទទួលស្គាល់​ជាង​១០០​ប្រទេស ។​កីឡាការិនី​បាល់បោះ​បូ ពិសី​ត្រូវបាន​សហព័ន្ធ​បញ្ជូន​មកហើយ​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ក្នុងខណៈដែល​ កីឡា​ករ​មួយរូប​ដែល​សហព័ន្ធ​បញ្ជូនមក​ដែរនោះ​ប្រឡង​មិន​ជាប់ ។​

​    ​សម្រាប់​សហព័ន្ធ ៣ ទៀត​គឺ​សហ​ព័ន្ធ​បាល់ទាត់ បាល់ទះ និង អត្តពលកម្ម​មិនបាន​បញ្ជូន​អត្ត​ព​លិ​ករ​បស់​ខ្លួន​មក​ឡើយ ។​គួរ​បញ្ជាក់ថា​អាហារូបករណ៍​នេះ​លោក Casey Barnett ផ្ដល់​ឲ្យ​សហព័ន្ធ​ជាតិ​ទាំង ៤ តាមរយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។​
​    ​