ទាយ​ចិត្ត​ស្ត្រី តាមរយៈ​កំប៉េះគូទ​

​ក្រៅពី​ទម្រង់​រូបរាង មុខមាត់ កំប៉េះគូទ ក៏​អាច​បង្ហាញ​ពី​អត្តចរិត និង​និស្ស័យ​ចិត្តគំនិត​របស់​ស្ត្រី​បានដែរ​…​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មីនិងសែនសុខ សូម​បង្ហាញ​នូវ​លក្ខណៈ​ខ្លះៗ​មក​បង្ហាញ​ដូចខាងក្រោម​៖

១-​កំប៉េះគូទ​មូល​ក្លុំ ៖ ជា​ស្ត្រី​ដែលមាន​មន្ត​ស្នេហ៍ ពោរពេញ​ដោយ​ថាមពល​ផ្លូវភេទ ចូលចិត្ត​ចូលរួម​ក្នុងសង្គម​បើកចំហ​អារម្មណ៍ និយាយ​ត្រង់​ទៅ​ត្រង់​មក និង​សម្រប​ខ្លួន​ក្នុងសង្គម​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ​ជាម​នុស្ស​ដែលមាន​អារម្មណ៍ នឹងន និង​ជឿជាក់​លើ​ខ្លួនឯង ប៉ុន្តែ​ក៏មាន​អារម្មណ៍​ឆាប់​ធុញទ្រាន់​ផងដែរ​។​

២-​កំប៉េះគូទ​តូច តែ​ហាប់​ណែន ៖ ជា​ស្ត្រី​ដែល​មិនសូវ​និយាយ​ប៉ប៉ាច់​ប៉​បោច​ឥត​បានការ ព្រោះ​ជាម​នុស្ស​ដែល​ច្បាស់លាស់​លើ​កិច្ចការ ហ្មត់ចត់ រហូតដល់​មនុស្ស​ជាច្រើន​ស្ញប់ស្ញែង​។ ចូលចិត្ត​អ្វីដែល​ប្រកបដោយ​ភាពសប្បាយ​រីករាយ ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ពេញចិត្ត​។ ប៉ុន្តែ​គុណវិបត្តិ​វិញ​នោះ គឺជា​មនុស្ស​អាត្មានិយម តែ​មិន​បណ្តោយ​ចិត្ត​កាយ​ឲ្យ​ភ្លើតភ្លើន​នោះឡើយ ព្រោះ​តែងតែ​ប្រើ​ខួរក្បាល គំនិត ជាជាង​ប្រើ​អារម្មណ៍​។​

៣-​កំប៉េះគូទ​សំប៉ែត ៖ ជា​ស្ត្រី​ដែល​ស្រឡាញ់ ថ្នមខ្លួន​បំផុត គឺ​គិតពី​ខ្លួនឯង ដោយហេតុថា មិនមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ចំណុច​ល្អ គឺ​ស្ត្រី​ប្រភេទ​នេះ អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បានល្អ និង​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ គិត​អ្វីៗ​តែម្នាក់ឯង មាន​ភាពស្មោះត្រង់ នៅពេល​ស្រឡាញ់​នរណាម្នាក់ នឹង​ស្មោះ​ជា​រៀងរហូត​។​

៤-​កំប៉េះគូទ​យារ​ធ្លាក់ ៖ ជា​ស្ត្រី​ដែលមាន​ភាព​ខ្ជិលច្រអូស​បន្តិច មិន​ចូលចិត្ត​បញ្ចោ​ញ​សកម្មភាព ច្រើនតែ​លាក់ខ្លួន មិនសូវ​ចូលចិត្ត​សម្តែង ឬ​បង្ហាញ ចេញ​នោះឡើយ​។ ជាពិសេស​ខ្វល់ខ្វាយ​ច្រើន ប៉ុន្តែ​ស្រឡាញ់​ភាព​ស្ងប់​សុខ និង​មិន​ចូលចិត្ត​រំខាន​នរណា​ឡើយ​។​

៥-​កំប៉េះគូទ ង​ខ្ទើត ៖ លក្ខណៈ​កំប៉េះគូទ​ប្រភេទ​នេះ​ត្រូវ​ចាត់ទុកថា មាន ជោគ​សិរី​មង្គល ព្រោះ​តំណាង​ឲ្យ​ភាពជា​អ្នកដឹកនាំ សម្រេច​ជោគជ័យ​ក្នុង​ជីវិត និង​មាន​ភាព​គង់វង្ស តែ​ជួនកាល​មាន​អារម្មណ៍​ប្រែប្រួល ឡើង​ចុះ​មិន​ទៀងទាត់ ចូលចិត្ត​ឲ្យ​គេ​លួងលោម​។ អ្វីដែល​ពិសេស គឺ​ប្រសិនបើ​បុរស​ណា​បាន​នារី ប្រភេទ​នេះ មក​ធ្វើជា​គូគ្រង នោះ​នឹង​ជួប​ភាពជោគជ័យ​ក្នុង​ជីវិត និង​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​៕

ទាយ​ចិត្ត​ស្ត្រី តាមរយៈ​កំប៉េះគូទ​ ទាយ​ចិត្ត​ស្ត្រី តាមរយៈ​កំប៉េះគូទ​