អាមេរិកប្រើយន្តហោះប្រដេញ F-15 ប្រហារមេដឹកនាំ ISIS បានសម្រេច

អាមេរិកប្រើយន្តហោះប្រដេញ F-15 ប្រហារមេដឹកនាំ ISIS បានសម្រេច

By: Savuth

មេដឹកនាំកម្រិតខ្ពស់ របស់ក្រុម ISIS ក្នុងស៊ីរី និង អុីរ៉ាក់ ឈ្មោះ អាប៊ូ ណាប៊ីល ឬ ឈ្មោះមួយទៀតថា វីសសាំ ណាច់អាប់សៃ អាល់ស៊ូបឺឌី ដែលប្រជាជនលើ​ពិភពលោក ធ្លាប់បានឃើញ រូបគេនេះ​ជាជន​សាហាវព្រៃផ្សៃ កាន់កាំបិតអារកចំណាប់ខ្មាំង​អស់រាប់រយ​នាក់នោះ បានស្លាប់ក្នុងប្រទេសលីប៊ីហើយក្រោមស្នាដៃទ័ពអាកាសអាមេរិក និង សម័្ពន្ធមិត្ត ។

អ្នកនាំពាក្យក្រសួងការពារសហរដ្ឋអាមេរិក លោក ភីធ័រ ឃុក និយាយថា មេដឹកនាំ អាប៊ូ ណាប៊ីល ជាជនជាតិអុីរ៉ាក់ និង ជាអ្នកប្រតិបត្តិការរបស់ក្រុមអាល់កៃដា ។ គេជាជនឃោរឃៅ ដែលកាលពីដើមឆ្នាំ ២០១៥ ក្រុម ISIS ធ្លាប់ Post ឃ្លីបវីដេអូ កាន់កាំបិតអារកបណ្តាអ្នកទោសដែលជា​ចំណាប់​ខ្មាំង នៅទីក្រុងទ្រីប៉ូលី ៕