មន្ត្រីយោធាកំណាច វាយសម្លាប់ប្រពន្ធ រួចយកសាកសពទៅដុតចោលក្នុងពាង កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនបានហើយ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអៅយដឹងថា មន្ត្រីយោធាដែលវាយ សម្លាប់ប្រពន្ធ រួចយកសាកសពទៅដុតកម្ទេចចោល ក្នុងពាងទឹកឆាបឆេះយ៉ាង សន្ធោសន្ធៅមើលទៅគួរឲ្យអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកជិត ខាងត្រូវចាប់ខ្លួនបានហើយដោយកម្លាំងអាវុធហត្ថនៅខេត្តព្រះសីហនុនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បន្ទាប់ពីរត់គេចខ្លួនចេញពីរាជធានីភ្នំពេញ។

គួរបញ្ជាក់ រឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដ្រីរងគ្រោះឈ្មោះ ទឹម សោភា អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកគួកជេរលក់ដីចំណែកត្រូវបានប្ដីឈ្មោះ សុង ទូច អាយុ៣៨ឆ្នាំ មុខរបរមន្ដ្រីយោធា រស់នៅផ្ទះលេខ៤៥៧ ផ្លូវលំ ភូមិ បាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយ សម្លាប់ប្រពន្ឋនិង ចាក់សាំង ដុត ក្នុងពាំងទឹកកំទេចសាក សពរួចគេចខ្លួនបាត់ភ្លាមៗតែម្តង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថាជនល្មើសបានសម្លាប់ជនរងគ្រោះ នៅក្នុងបន្ទប់រួចទើបយកមកដាក់ក្នុងពាងហើយចាក់សាំងដុតបន្ថែម បណ្ដាលឲ្យ សាកសពឆេះខ្ទេចអស់។

នៅកន្លែងកើតហេតុគេឃើញមានបន្សល់ទុកនូវប៊ីដុង  មួយចំណុះ៣០លីត្រនិង សាច់ក្លែមដបស្រាបញ្ជាក់ថាជនល្មើសផឹកស្រា មុនពេលវាយសម្លាប់៕

មន្ត្រីយោធាកំណាច វាយសម្លាប់ប្រពន្ធ រួចយកសាកសពទៅដុតចោលក្នុងពាង កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ  ចាប់ខ្លួនបានហើយ មន្ត្រីយោធាកំណាច វាយសម្លាប់ប្រពន្ធ រួចយកសាកសពទៅដុតចោលក្នុងពាង កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ  ចាប់ខ្លួនបានហើយ មន្ត្រីយោធាកំណាច វាយសម្លាប់ប្រពន្ធ រួចយកសាកសពទៅដុតចោលក្នុងពាង កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ  ចាប់ខ្លួនបានហើយ