Powerbank​ ស្រោប​ឫស្សី​ សាកជាមួយ​ទូរសព្ទ​​មិន​បាច់​ប្រើ​ខ្សែ​


Powerbank​ ស្រោប​ឫស្សី​ សាកជាមួយ​ទូរសព្ទ​​មិន​បាច់​ប្រើ​ខ្សែ​

Powerbank​ ជា​ឧបករណ៍​ផ្ទុក​អគ្គិសនី​ចល័ត​ ដែល​អ្នក​ប្រើប្រាស់​ទូទៅ​បាន​ស្គាល់​ និង​បាន​ប្រើ​ តែ​ប្រាកដ​ណាស់​អ្នក​នឹង​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ Powerbank ​ជំនាន់​ថ្មី​ របស់​ក្រុមហ៊ុន​ Fone Salesman ដែល​គេ​ហៅ​ថា​ WoodPuck។ វា​មាន​ការ​រចនា​ពិសេស​ខុស​ពី​ Powerbank ​ដទៃ​ត្រង់​ថា​ មាន​រូប​រាង​តូច​ ស្រោប​ឫស្សី​ និង​អាច​បញ្ជូន​អគ្គិសនី​ទៅ​កាន់​ឧបករណ៍​ចល័ត​របស់​អ្នក​តាម​រយៈ​បច្ចេកវិទ្យា​Wireless (មិន​បាច់​ប្រើ​ខ្សែ)។ អ្នក​ប្រើ​ប្រាស់​នឹង​ទទួល​អារម្មណ៍​ផ្សារភ្ជាប់​ជា​មួយ​បរិស្ថាន​ធម្មជាតិ​ នៅ​ពេល​អ្នក​បាន​ចាប់​កាន់​ WoodPuck។

 

Powerbank​ ស្រោប​ឫស្សី​ សាកជាមួយ​ទូរសព្ទ​​មិន​បាច់​ប្រើ​ខ្សែ​

 

WoodPuck​ ស្រោប​ដោយ​ឫស្សី​ឈ្មោះ​ MAO ZHU ​តែ​ធន់​ជាង​ឈើ​ធម្មតា។ WoodPuck​​ មាន​បី​ម៉ូដែល​ គឺ​ Macchiato, Latte, និង​ Espresso។ ដោយ​បង្កប់​ជា​មួយ​រន្ធ​ និង​ឌុយ​ប្រភេទ ​micro-USB​ WoodPuck​បាន​ធ្វើ​ឲ្យ​ WoodPuck ​មាន​លក្ខណៈ​កាន់​តែ​សាមញ្ញ។

 

ចំណែក​ឯ​សមត្ថភាព​ផ្ទុក​ថាមពល​របស់​វា​មាន​រហូត​ដល់​ ​១០០០​មិល្លីអំពែរ​​ និង​មាន​វិមាត្រ​ (ទទឹង​xបណ្ដោយxកម្រាស់) ៩.៥cm​ x ៩.៥cm  x ១.១cm ។ ចំពោះ​តម្លៃ​ ​WoodPuck​ ​មាន​តម្លៃ​ប្រហែល​ ​៥៩.៩៩​​ដុល្លារ​ ​និង​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ពី​គេហទំព័រ​ផ្ទាល់​របស់​ Fone Salesman ​តែ​ម្ដង៕

 

 

 

ចុច​អាន៖ បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង

 

Powerbank​ ស្រោប​ឫស្សី​ សាកជាមួយ​ទូរសព្ទ​​មិន​បាច់​ប្រើ​ខ្សែ​

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ fonesalesman

នាំមកជូនដោយ

Powerbank​ ស្រោប​ឫស្សី​ សាកជាមួយ​ទូរសព្ទ​​មិន​បាច់​ប្រើ​ខ្សែ​