ម៉ុងឌីយ៉ាល់ កន្លែង​ដោះ​ដូរ​រថយន្ត​ជជុះ​​ដ៏​ពេញ​និយម​នា​ពេល​ព្រឹក

រថយន្ត​ជជុះ​ជា​ច្រើន​គ្រឿង ដែល​ខ្លះ​រក្សា​បាន​ទ្រង់​ទ្រាយ​ដើម​ល្អ ឯ​ខ្លះ​ទៀត​ខូច​ខាត​បន្តិច​បន្តួច ត្រូវ​គេ​ឃើញ​ទម្លាក់​មក​ដាក់​លក់​ត្រៀម​ត្រា​នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​ជិត​អគារ N តាំង​ពី​យប់​រហូត​ដល់​ព្រឹក​ព្រលឹម។ ឈ្មួញ​កណ្ដាល និង​អ្នក​ប្រើប្រាស់​ភាគ​ច្រើន បាន​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង​នា​ពេល​ព្រឹក​ដើម្បី​សម្រេច​ចិត្ត​ថា​អាច​ទិញ​មក​ជិះ ឬ​ជួស​ជុល​លក់​បន្ត​បាន​ឬ​យ៉ាង​ណា។

ម៉ុងឌីយ៉ាល់ កន្លែង​ដោះ​ដូរ​រថយន្ត​ជជុះ​​ដ៏​ពេញ​និយម​នា​ពេល​ព្រឹក

បើ​តាម​ឈ្មួញ​កណ្ដាល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ Sabay ថា រថយន្ត​ទាំង​អស់​ភាគ​ច្រើន​ដឹក​មក​ពី​ខេត្ត​ព្រះសីហនុ ហើយ​អ្នក​ជួញ​ឡាន​បាន​មក​ពិនិត្យ​ដោយ​ផ្ទាល់​ដើម្បី​ទិញ​យក​ទៅ​ជួស​ជុល វាយ​ពន្ធ រួច​ដាក់​លក់​បន្ត។ លោក​បាន​បញ្ជាក់​ថា រាល់​ថ្ងៃ​ត្រូវ​ប្រញាប់​រួសរាន់​មក​ពី​យប់ ទើប​អាច​រើស​បាន​រថយន្ត​ល្អ និង​ចំណេញ​បាន​ច្រើន។

តាម​ស្ថានភាព​ជាក់​ស្ដែង រថយន្ត​ខ្លះ​នៅ​ល្អ​គ្រប់​ទ្រង់​ទ្រាយ​ដើម ឯ​រថយន្ត​ខ្លះ​ទៀត​ខូច​ខាត​រូប​រាង​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ពី​មុន​មក។ ការ​ដាក់​លក់​នេះ​មមាញឹក​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​បន្តិច រថយន្ត​ទាំង​នោះ​ក៏​បាត់​ពី​មជ្ឈមណ្ឌល​​ម៉ុងឌីយ៉ាល់​ទៅ​តាម​កន្លែង​ជួសជុល​រៀង​ៗ​ខ្លួន ​បន្ទាប់​ពី​អ្នក​ទិញ​ចរចា​​តម្លៃ​គ្នា​ត្រូវ៕

ម៉ុងឌីយ៉ាល់ កន្លែង​ដោះ​ដូរ​រថយន្ត​ជជុះ​​ដ៏​ពេញ​និយម​នា​ពេល​ព្រឹក

ម៉ុងឌីយ៉ាល់ កន្លែង​ដោះ​ដូរ​រថយន្ត​ជជុះ​​ដ៏​ពេញ​និយម​នា​ពេល​ព្រឹក

ម៉ុងឌីយ៉ាល់ កន្លែង​ដោះ​ដូរ​រថយន្ត​ជជុះ​​ដ៏​ពេញ​និយម​នា​ពេល​ព្រឹក

ម៉ុងឌីយ៉ាល់ កន្លែង​ដោះ​ដូរ​រថយន្ត​ជជុះ​​ដ៏​ពេញ​និយម​នា​ពេល​ព្រឹក

ម៉ុងឌីយ៉ាល់ កន្លែង​ដោះ​ដូរ​រថយន្ត​ជជុះ​​ដ៏​ពេញ​និយម​នា​ពេល​ព្រឹក

អត្ថបទ៖ គង់ វិសាល

នាំមកជូនដោយ