Apple Store ​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​ដំបូងគេ​​នឹង​ដើរ​ដោយ​​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​

Apple Store ​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​ដំបូងគេ​​នឹង​ដើរ​ដោយ​​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​

​​​​​​​​​​ក្រុមហ៊ុន​ Apple បាន​ធ្វើ​ការ​បញ្ជាក់ថា​សាខាលក់រាយទីមួយ​របស់​ខ្លួន​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​​នឹង​ត្រូវ​បោះ​ទីតាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី  ហើយ​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ។

 

Apple Store ​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​ដំបូងគេ​​នឹង​ដើរ​ដោយ​​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​

សាខា​លក់​មួយ​របស់​ក្រុមហ៊ុន​ Apple ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន

 

​​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ iPhone បាន​ឲ្យ​ដឹង​​ថា​សាខា​លក់​​ថ្មី​នេះ​ រួម​ទាំង​ប្រតិបត្តិការ​ដទៃ​ទៀត​របស់​ក្រុមហ៊ុន​ Apple នៅ​​ប្រទេស​សិង្ហបុរី ​​នឹង​​ប្រើ​ប្រាស់​ថាមពល​​ដែល​អាច​ប្រើ​ប្រាស់​​សារ​ឡើង​វិញ​ រួម​ទាំង​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​ផង​ដែរ។ ការវិវឌ្ឍន៍​ថ្មី​នេះបាន​​ធ្វើ​ឲ្យ​ Apple ក្លាយ​ជា​ក្រុមហ៊ុន​ទី​មួយ​​នៅ​សិង្ហបុរី ​ដែល​ប្រើ​ប្រាស់​ថាមពល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ ក្រុមហ៊ុន​ Apple មិនបាន​បញ្ជាក់​ពី​ទីតាំង​ជាក់​លាក់ ​រួម​ទាំង​កាល​បរិច្ឆេទ​នៃ​ការ​បើក​ដំណើរ​ការ​សាខា​លក់​នេះ​នៅ​ឡើយ​ទេ។

 

គួរ​កត់​សម្គាល់​ថា​ទំហំ​នៃ​ការ​​​​លក់​ស្មាតហ្វូន​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​មាន​ការ​កើន​ឡើង​៦៦​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ហើយ​ការ​បោះ​ទីតាំង​នេះ​នឹង​អាច​ជួយ​ឲ្យ​ Apple ដណ្ដើម​ទីផ្សារ​ពី​ដៃ​គូ​ប្រកួត​ប្រជែង​ដូច​ជា​ Xiaomi ឬ Samsung ជា​ដើម។​ បច្ចុប្បន្ន​នេះ​ផលិតផល​របស់​ក្រុមហ៊ុន​ Apple ទាំង​ឡាយ​ ​មាន​លក់​នៅ​ប្រទេស​សិង្ហបុរី​តាម​រយៈ​ដៃ​គូ​លក់​រាយ​​ និង​​​តាម​រយៈ​ Store លើ​​អ៊ីនធឺណិត​របស់​ខ្លួន៕

 

ចុច​អាន៖ ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

 

Apple Store ​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​ដំបូងគេ​​នឹង​ដើរ​ដោយ​​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheNextWeb

នាំមកជូនដោយ

Apple Store ​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​ដំបូងគេ​​នឹង​ដើរ​ដោយ​​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​