ប៉ូលិស​ Abu Dhabi ​បន្ថែម​​​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​តម្លៃ​ក្បែរ​ ១​លាន​ដុល្លារ

ប៉ូលិស​ Abu Dhabi ​បន្ថែម​​​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​តម្លៃ​ក្បែរ​ ១​លាន​ដុល្លារ

​​ស្នងការ​ប៉ូលិស​ប្រចាំ​ទីក្រុង​ Abu Dhabi ​ប្រទេស​អារ៉ាប់រួម​ បាន​ធ្វើ​ការ​បន្ថែម​នូវ​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​​ហើយ​ ដែល​នឹង​ប្រើ​សម្រាប់​បំពេញ​ការងារ​ក្នុង​តំបន់។

 

ប៉ូលិស​ Abu Dhabi ​បន្ថែម​​​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​តម្លៃ​ក្បែរ​ ១​លាន​ដុល្លារ

 

រថយន្ត​កំពូល​ដែល​គេ​បាន​ធ្វើ​ការ​បន្ថែម​នោះ​គឺ​ Porsche 918 Spyder។ រថយន្ត​នេះ​​មាន​បំពាក់​នូវ​ម៉ាស៊ីន​​ប្រភេទ​ V8 ទំហំ​៤,៦​លីត្រ​ ដែល​មាន​កម្លាំង ​៨៨៧​សេះ​ ដោយ​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​៩៦​គ.ម​/ម៉​​ត្រឹម​​រយៈ​ពេល​ ២,៦​វិនាទី។ ជា​មួយ​នឹង​សមត្ថភាព​ប៉ុណ្ណេះ​ វា​អាច​ស្ថិត​ក្នុង​ចំណោម​រថយន្ត​កំពូល​ៗ​របស់​ប៉ូលិស​នា​ទីក្រុង​ Abu Dhabi បាន។

 

ប៉ូលិស​ Abu Dhabi ​បន្ថែម​​​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​តម្លៃ​ក្បែរ​ ១​លាន​ដុល្លារ

 

ចំពោះ​រថយន្ត​ 918 Spyder នេះ​ឃើញ​ថា​មិន​មាន​ដំឡើង​​ភ្លើង​សារ៉ែន​របស់​ប៉ូលិស​ឡើយ​ ប៉ុន្តែ​វា​មាន​ការ​រចនា​រូបរាង​ដែល​បង្ហាញ​ពី​ស្លាក​សញ្ញា​ប៉ូលិស​ដូច​ជា​រថយន្ត​កំពូល​ដទៃ​ទៀត​ដែរ។ ត្បិត​ថា​រថយន្ត​នេះ​មាន​តម្លៃ​ ៨៥០ ០០០​ដុល្លារ​ក៏​ពិត​មែន​ តែ​វា​​មិន​មែន​ជា​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នោះ​ឡើយ។

 

ប៉ូលិស​ Abu Dhabi ​បន្ថែម​​​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​តម្លៃ​ក្បែរ​ ១​លាន​ដុល្លារ

 

គួរ​បញ្ជាក់​ថា​រថយន្ត​កំពូល​ដែល​ប្រទេស​មហាសេដ្ឋី​នេះ​បាន​ដាក់​ឲ្យ​ក្រុម​ប៉ូលិស​របស់​ខ្លួន​ប្រើ​ប្រាស់​នា​ពេល​កន្លង​មក​មាន​ដូច​ជា​ Bugatti Veyron, Ferrari FF រួម​ទាំង​រថយន្ត​ Lamborghini Aventador ជា​ដើម៕

 

ចុច​អាន៖ ម៉ូតូ​ធំ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ BMW បង្ហាញ​​ខ្លួន​ជា​ផ្លូវ​ការ​

 

ប៉ូលិស​ Abu Dhabi ​បន្ថែម​​​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​តម្លៃ​ក្បែរ​ ១​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarBuzz​​​​​​​​

នាំមកជូនដោយ

ប៉ូលិស​ Abu Dhabi ​បន្ថែម​​​រថយន្ត​កំពូល​មួយ​គ្រឿង​ទៀត​តម្លៃ​ក្បែរ​ ១​លាន​ដុល្លារ