ទើប​នឹង​កើត ដុះ​ធ្មេញ​ស្រេច តែ​ស្បែក​ប្រេះ តើ​ឈឺ​ផ្សារ​យ៉ាង​ណា?


ទារកដ៏គួរឲ្យអាណិតម្នាក់ ដែលកើតមក គ្មានកាយសប្បទា ដូចក្មេងដ៏ទៃ ត្រូវបានទំព័រហេ្វសប៊ុកមួយ យក​មក​ផ្សព្វផ្សាយ កាល​ពី​ពេល​ថ្មីៗ​នេះ។ ទាំង​សម្លេង​ស្រែកយំជាមួយ ភ្នែកក្រហមខុសធម្មតា និង​ស្បែក​ដាច់​រលាត់ ជា​ចំណែកៗ ដូច​ស្នាម​គេ​អារ ឃើញ​គួរ​ឲ្យ​សង្វេគ។
ទើប​នឹង​កើត ដុះ​ធ្មេញ​ស្រេច តែ​ស្បែក​ប្រេះ តើ​ឈឺ​ផ្សារ​យ៉ាង​ណា?

ទិដ្ឋភាពឈឺផ្សាររបស់ទារក ដែលជួបបញ្ហា នៃការបម្រែបម្រួលរាងកាយ ដ៏កម្រមួយ នៅមុនចាប់កំណើត។ (រូបថតផ្តិតពីវីដេអូ)

វីដេអូមួយ នៅក្នុងទំព័រហ្វេសប៊ុក របស់ទូរទស្សន៍ លីតម៉បធីវី (Littmobtv) ដែលត្រូវបានបង្ហោះ កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកាកន្លងទៅ បានទាក់ទាញ ចំណាប់អារម្មណ៍អ្នកទស្សនា ជាង៥៨ម៉ឺននាក់ ឲ្យស្លុតចិត្តអាណិត និង​ពិបាក​មើលបំផុត។

ប្រសិនបើទស្សនាវដ្ដី បង្ហាញវីដេអូនេះ នៅក្នុងអត្ថបទរបស់ខ្លួន មិនមានន័យ ថាចង់យករូបភាព ដ៏ឈឺផ្សារ​របស់​ទារក ដើម្បីបម្រើឲ្យការធ្វើអាជីវកម្ម ឬបន្តចែកផ្សាយ ដើម្បីភាពសប្បាយរីករាយ ឃើញប្លែកចម្លែក​ភ្នែក​នោះឡើយ។ ប៉ុន្តែ រូបភាពនេះ អាចបម្រើឲ្យផ្នែកវេជ្ជសាស្ត្រ និងជាដំណឹង ទៅរាល់ម្ដាយទាំងឡាយ ដែល​គួរ​ទៅ​ពិនិត្យតាមដាន រូបរាងកាយកូន តាំងពីនៅក្នុងផ្ទៃ ឲ្យមានជាប់លាប់ និងសុំយោបល់ ពីគ្រូពេទ្យ​ពីបម្រែ​បម្រួល នៃរូបរាងកូនរបស់ខ្លួន។

ទោះបីជាមានសម្លេងស្រែកយំ លឺដូចក្មេងធម្មតា តែទារក មានអវៈយវៈ មិនប្រក្រតីទាំងអស់។ ក្រឡេក​មើល​ទៅ មាត់មានតែមានស្បែកស្តើងៗ ពណ៍ក្រមឆ្អៅ ចំណែភ្នែក មានជាទ្រង់ទ្រាយភ្នែក តែមិនមាន​ឃើញគ្រាប់​ភ្នែកនោះទេ មានតែរង្វង់ពណ៍ក្រហមដូចគ្នា។ ដោយសារ នៅនឹងផ្ចិត នៅមានទងសុករបស់ម្តាយនៅឡើយ ធ្វើឲ្យគេគិតថា ទារកដ៏តូចកំសត់នេះ ទំនងជាទើបនឹងកើតថ្មីៗ និងបានជួបញ្ហា ក្នុងការចាប់ទម្រង់រូបរាង ដ៏​កម្រ​មួយ នៅក្នុងពោះម្ដាយ។

ស្រ្តីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកអារម្មណ៍ អាណិតសោកសៅ របស់នាងថា៖ «វាជា​ការ​ពិត​មួយ ដែលទារកកើតមក មានស្ថានភាពស្បែកពិបាក និងទទួលយក អាការៈទាំងនោះ ធ្វើឲ្យស្បែករបស់​ទារក ឈឺ​ចាប់​ខ្លាំងណាស់»។ នៅមានអ្នកប្រើប្រាស់ បណ្តាញសង្គមជាច្រើនទៀត បន្តចែកចាយ និងផ្តល់យោបល់ ទាំង​អាណិត និង​បារម្ភពីភ្នែកកុមារ ក៏ដូចជាបញ្ហាស្បែកនេះ៕


» វីដេអូកុមារចម្លែក (រូបភាព អាចធ្វើឲ្យប៉ះពាល់អារម្មណ៍)៖