បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង​២០និង​០៥នាទី ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហុន ដែលដឹកនាំ​ដោយលោកវរៈសេនីយ៍ត្រី ឃាន ប៊ុននឿន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ទោ នៅចំណុចទំនបរលក ក្រុម២៨ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីឃាដកម្ម ( ដុតសំលាប់ប្រព័ន្ធនៅក្នុងពាង) ។
ហេតុការណ៍ដុតសម្លាប់ប្រព័ន្ធរបស់ខ្លួននេះដែរ​បានកើតឡើងកាលពីថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅចំណុចផ្ទះវីឡា ក្រុម៦ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លួននៅ​ទីបញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ៕
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​

បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​

Like this:

Like Loading...