ធាតុផ្សំ ៤មុខ​នៅក្នុងគ្រឿងសម្អាត​ធ្វើឲ្យកើតជំងឺមហារីក

មនុស្សស្រី​ភាគច្រើនប្រើប្រាស់គ្រឿង​សម្អាង​តាំង​ពីនៅក្មេង​ម្ល៉េះ ព្រោះពួកគេគិតថាវាធ្វើឲ្យស្រស់ស្អាត ហើយខុសប្លែកជាងពេលធម្មតា។ តែទោះបីជា​យ៉ាងណា គ្រឿង​សម្អាង​មិនមែនមិន​ផ្តល់​ផលប៉ះពាល់​ល្អ​ដូចដែល​មនុស្ស​គិតនោះ​ឡើយ។ គ្រឿងសម្អាងទាំងអស់​ត្រូវបាន​គេបង្ហាញ​ឲ្យឃើញពី​ភាពគ្រោះថ្នាក់​ដល់​សុខភាព។ ស្វែងរក​ពីមូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​គិត​ថា គ្រឿង​សម្អាងសំខាន់ និងការរកទិញគ្រឿង​សម្អាង​ដែលល្អសម្រាប់​អ្នក​ដោយវិធីណា។
 
ធាតុផ្សំ ៤មុខ​នៅក្នុងគ្រឿងសម្អាត​ធ្វើឲ្យកើតជំងឺមហារីក
ធាតុផ្សំ៖
អ្វីដែល​គួរឲ្យព្រួយបារម្ភ​អំពីគ្រឿងសម្អាង គឺ​ធាតុផ្សំ​របស់វា។ អ្វីដែល​សំខាន់ត្រូវ​វិភាគលើធាតុផ្សំ​ក្នុងគ្រឿង​សម្អាង​របស់អ្នក។ ជាការ​ពិត ផលិតផល​តិចតួច​ណាស់​ត្រូវ​បាន​គេធ្វើ​តេស្ត ដើម្បី​សុវត្ថិភាព​អ្នកប្រើប្រាស់។
១. អាស៊ីត​អាល់ហ្វា អ៊ីដ្រូស៊ី និង ២. អាស៊ីត​ប៊ែតា អ៊ីដ្រូស៊ី
ជាទូទៅ ធាតុផ្សំ​ទាំងពីរនេះឃើញមាន​នៅក្នុង​ហ្វូមលាងមុខ និងម្សៅផាត់មុខ​មិនធ្វើឲ្យ​កើតមុន។ តែទោះបីជា​យ៉ាងណា កម្រិតនៃ​ធាតុផ្សំខ្ពស់​អាចបណ្តាល​ឲ្យឈឺចាប់, រលាក, ហើម និង​ក្រហម។ ផលិតផល​ទាំងនេះធ្វើឲ្យ​ស្បែកកាន់​តែងាយនឹង​ប្រតិកម្មនឹង​កាំរស្មី UV, ធ្វើឲ្យងាយ​នឹងគ្រោះថ្នាក់​ដោយសារ​ជំងឺមហារីក​ស្បែក។
៣. ផាឡេត (Phthalates)
ជាតិផាឡេត​នេះធ្វើឲ្យ​គ្រឿង​សម្អាង និងផលិតផល​ថែរក្សា​សម្រស់​ទាំងអស់​ចេះបត់បែន, ទន់ និង​ទុកបានយូរ។ តែទោះបីជាយ៉ាងណា​ក៏ដោយ ជាតិផាឡេត​ជាប្រភេទ​ប្លាស្ទិច ធ្វើឲ្យ​ប៉ះពាល់​ច្រើន​ដល់សុខភាព។ ភាពគ្រោះថ្នាក់​មួយចំនួន​រួមមាន៖ ប៉ះពាល់ដល់​ការបង្កកំណើត, បញ្ហា​រាងកាយទារក និង​ជំងឺមហារីក។
៤. ប្រេង​ធ្យូងខ្មៅ
ប្រេងធ្យូងខ្មៅ​នេះត្រូវ​បានគេប្រើ​នៅក្នុង​ផលិតផល​ដែលមាន​ពណ៌ ដូចជាម្សៅ​ផាត់មុខ និងថ្នាំ​លាបសក់។ តែទោះបីជា​យ៉ាងណា ឧស្សាហកម្ម​គ្មាន​គម្រោង​ហាម​ឃាត់​មិនឲ្យ​ប្រើធាតុ​ផ្សំនេះ​ឡើយ, អ្នកវិទ្យាសាស្ត្របាន​ប្រាប់ឲ្យ​អតិថិជន​កាត់បន្ថយការ​ប្រើប្រាស់​ផលិតផល​ដែល​មានផ្ទុក​ប្រេងធ្យូងខ្មៅ ព្រោះ​វាអាច​បណ្តាលឲ្យកើត​ជាជំងឺមហារីក។
តើជាតិគីមីជ្រាបចូល​ទៅក្នុង​ស្បែកដោរបៀបណា?
មានធាតុផ្សំ​ដែលគួរឲ្យភ័យខ្លាច​មួយចំនួនប៉ុណ្ណោះដែល​រកឃើញ​មាននៅក្នុង​គ្រឿងសម្អាង។ ស្បែកជា​វិធីទី ១ដែល​ពពួក​ប៉ាតូសែន និងបាក់តេរី​ចូលទៅក្នុង​រាងកាយ​បាន។ ជា​ពិសេស ប្រសិនបើ​អ្នកផាត់មុខ​ជាប់ជារៀង​រាល់​ថ្ងៃ រយៈ​ពេល ៨ម៉ោង ស្បែកអ្នក​នឹងស្រូប​យកសារធាតុគីមី​ពីគ្រឿងសម្អាង​របស់អ្នក។
ការជ្រើសរើស​​ប្រភេទ​គ្រឿង​​សម្អាង​ដែលល្អ
សូមស្វែងរកទិញ​គ្រឿង​​សម្អាងដែល​មានធាតុផ្សំពី​ធម្មជាតិ ហើយស៊ូ​ចំណាយ​ច្រើនបន្តិចប្រសើរទិញរបស់មិនល្អ។ ក្រុមហ៊ុនដែលលក់ផលិតផលទាំងនេះ​តែងតែមាន​បិត​ផ្លាក​ធាតុផ្សំ​នៅលើយីហោ ដូច្នេះ​អ្នក​អាច​មាន​សុវត្ថិភាព​ចំពោះ​ផលិតផល​ដែល​អ្នក​កំពុងទិញ៕
ដោយ៖ ដារ៉ា
ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ធាតុផ្សំ ៤មុខ​នៅក្នុងគ្រឿងសម្អាត​ធ្វើឲ្យកើតជំងឺមហារីក