ស្រវឹងស្រាខ្លាំង ចុះមុជទឹកបណ្តាល ឲ្យលង់ស្លាប់ គ្មានអ្នកណាដឹង

បាត់ដំបង ៖ បុរសម្នាក់បានផឹកស្រា ស្រវឹងសខ្លាំងជោគជាំ បានចុះមុជទឹកម្នាក់ បណ្តាលឲ្យលង់ ស្លាប់គ្មានអ្នកណាដឹង រួចលង់ទឹកស្លាប់ ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង១១និង ១០នាទីព្រឹក ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្ពានឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្ពានឃុំគាស់ក្រឡស្រុកគាស់ក្រឡ ត្រូវប្រជាពលរដ្ឋប្រទះ ឃើញសព ជនរងគ្រោះបានលង់ទឹកស្លាប់ ដែលគេដឹងថា ជនរងគ្រោះ បានផឹកស្រាស្រវឹងជោគជាំ ហើយទៅមុជ ទឹកម្នាក់ឯង បណ្តាលឲ្យលង់ស្លាប់ដោយគ្មានអ្នកណាដឹង លុះដល់ម៉ោងកើតហេតុខាងលើ ទើបមានគេ ប្រទះឃើញក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ច ហើយបានចុះមកត្រួតពិនិត្យរួចបាន សន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយសារស្រវឹងខ្លាំងពិតប្រាកដមែន។

ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ ដឹក ឌឿ ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅ ភូមិឃុំខាងលើបានលង់ទឹកប្រឡាយខាងមុខផ្ទះចំងាយ២០ម៉ែត្រ បណ្តាលអោយស្លាប់ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះកំពុងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបសខ្លួន ៕

ស្រវឹងស្រាខ្លាំង ចុះមុជទឹកបណ្តាល ឲ្យលង់ស្លាប់ គ្មានអ្នកណាដឹង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត