គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នៅ​ស្រុក​ ព្រះនេត្រព្រះ តា​កូ​ម៉ា​បុក​កាម​រី​ឆេះ​សន្ធោសន្ធៅ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កាម​រី​ ជាមួយ​ រថយន្ត​តា​កូ​ម៉ា​បណ្ដាល​ រថយន្ត​កាម​រី​ឆេះ​ សន្ធោសន្ធៅ និង​ស្លាប់​មនុស្ស​ ២​នាក់​ភ្លាម​ៗ​នៅ​ កន្លែង​កើតហេតុ ព្រមទាំង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាល ពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ខាងលិច​ ស្ពាន​ព្រៃ​មាន់​ ចម្ងាយ​ប្រមាណ​ ៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ប្រាប់ លោក ផ្លឹ​ង វិចិត្រ នាយ​ផ្នែក​នគរបាល​ចរាចរណ៍​ ស្រុក​ព្រះនេត្រព្រះ ឲ្យ​ដឹង​ថា មុន​ពេល​កើត ហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ តូ​យ៉ូ​តា​ តា​កូ​ម៉ា ពណ៌​ខៀវ ជិះ​២​នាក់​ប្តី​ប្រពន្ធ​ក្នុង​ល្បឿន​ យ៉ាង​លឿន​ពី​លិចទៅ​កើត ស្រាប់តែ​មក​ដល់​កន្លែង​ កើតហេតុ​រថយន្ត​ នោះ​ក៏​បែក​កង់​មុខ​រេ​ ចង្កូត​ទៅ​បុក​ ជាមួយ​​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក​ តូ​យ៉ូ​តា​ កាម​រី ស៊េរី​១៩៩៣ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​ អាយុប្រមាណ​ ជាង​៣០​ឆ្នាំ ដែល​កំពុង​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​កាម​រី​ ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្លាប់​ អ្នកបើកបរ​យ៉ាង​ អាណោចអាធ័ម ។ ចំណែក​រថយន្ត​តា​កូ​ម៉ា​ បាន​ក្រឡាប់​សង្កត់​បុរស​ ជា​ប្តី​អ្នកបើកបរ​ស្លាប់​ភ្លាម​ៗ ចំណែក​ ប្រពន្ធ​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់ តែ​រង​របួសធ្ងន់​ បញ្ជូន​ទៅ​សង្គ្រោះ​ បន្ទាន់​នៅ​មន្ទីរពេទ្យ ។

រហូត​មក​ដល់​ម៉ោង​៩ និង​៣០នាទី​​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ជន​រង​គ្រោះ​ នៅឡើយ​ទេ ។ ចំណែក​រថយន្ត​ គ្រោះថ្នាក់​ទាំង​២​ត្រូវ​ បាន​សមត្ថកិច្ច​អូស​ យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​រង់ចាំ​ដោះ ស្រាយ​តាម​ផ្លូវច្បាប់​ នៅ​ពេល​ក្រោយ ។
គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នៅ​ស្រុក​ ព្រះនេត្រព្រះ តា​កូ​ម៉ា​បុក​កាម​រី​ឆេះ​សន្ធោសន្ធៅ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នៅ​ស្រុក​ ព្រះនេត្រព្រះ តា​កូ​ម៉ា​បុក​កាម​រី​ឆេះ​សន្ធោសន្ធៅ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់
គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នៅ​ស្រុក​ ព្រះនេត្រព្រះ តា​កូ​ម៉ា​បុក​កាម​រី​ឆេះ​សន្ធោសន្ធៅ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់
គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នៅ​ស្រុក​ ព្រះនេត្រព្រះ តា​កូ​ម៉ា​បុក​កាម​រី​ឆេះ​សន្ធោសន្ធៅ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់
គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នៅ​ស្រុក​ ព្រះនេត្រព្រះ តា​កូ​ម៉ា​បុក​កាម​រី​ឆេះ​សន្ធោសន្ធៅ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត