ចេញ​ពី​ហូប​ការ ស្រវឹងបើករថ​យន្ត​បុក​​​ចំណតរថយន្ត​ក្រុង និង​ស្លាក​ប៉ា​ណូ​​​របួសធ្ងន់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ទើបនឹង​ចេញ​មក​ពី​ហូប​ការ​ស្រវឹងស្រា​បើករថយន្ត​លឿន​ដូច​ហោះ​រេ ​ចង្កូត​ជ្រុល​ទៅ​បុក​កន្លែង​ចំណតរថយន្ត​ក្រុង​បាក់​ ហើយ​ជ្រុល​ទៅ​បុក​ស្លាក​ប៉ាណូ​ពេញទំហឹង​បណ្តាលឱ្យ​អ្នក​​បែកក្បាល​ និង​ចុក​ដើមទ្រូង​កៀប​ជាប់​ក្នុង​រថយន្ត ។

គ្រោះថ្នាក់​នេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១៦ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​មុខ​វិទ្យាល័យ​ហ៊ុន​សែន​១០០​ខ្នង ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

រថយន្ត​បង្ក​ម៉ាក HiLux Surf ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2F 2508 បើកបរ​ដោយ​ឈ្មោះ ខាង ដុ​យ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ស្នាក់​នៅ​ភូមិ​តា​ងួ​ន សង្កាត់កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

ចេញ​ពី​ហូប​ការ ស្រវឹងបើករថ​យន្ត​បុក​​​ចំណតរថយន្ត​ក្រុង និង​ស្លាក​ប៉ា​ណូ​​​របួសធ្ងន់
ចេញ​ពី​ហូប​ការ ស្រវឹងបើករថ​យន្ត​បុក​​​ចំណតរថយន្ត​ក្រុង និង​ស្លាក​ប៉ា​ណូ​​​របួសធ្ងន់
ចេញ​ពី​ហូប​ការ ស្រវឹងបើករថ​យន្ត​បុក​​​ចំណតរថយន្ត​ក្រុង និង​ស្លាក​ប៉ា​ណូ​​​របួសធ្ងន់
ចេញ​ពី​ហូប​ការ ស្រវឹងបើករថ​យន្ត​បុក​​​ចំណតរថយន្ត​ក្រុង និង​ស្លាក​ប៉ា​ណូ​​​របួសធ្ងន់
ចេញ​ពី​ហូប​ការ ស្រវឹងបើករថ​យន្ត​បុក​​​ចំណតរថយន្ត​ក្រុង និង​ស្លាក​ប៉ា​ណូ​​​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត