មឹក មានជីវិតឡើងវិញ ក្រោយពីត្រូវចំអិន ដើម្បីទទួលទាន (មានវីដេអូ)

ជប៉ុន៖ នេះគឺជារឿងដ៏គួរឲ្យរអើមមួយ ប្រសិនជាប្រិយមិត្ដ មិនសូវជាចូលចិត្ដទទួលទាន អាហារឆៅ ដូចជា សាច់គោ និង គ្រឿងសមុទ្រ ជាដើម។

ក៏ដូចជា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាមុននេះ វីដេអូខ្លីមួយខ្សែនៅក្នុងយូធូប កំពុងតែ ទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែ វាបានបង្ហាញពី មឹក zombie ដែលថតឡើង នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Hakodate។ ក្រឡេកមកមើលវីដេអូ នោះដំបូងឡើង នឹងឃើញមឹកមួយក្បាលនៅក្នុងចាន អាហារនៅស្ងៀមនៅឡើយ តែនៅពេល ដែលបុរសនៅក្នុងវីដេអូនេះ ចាក់ទឹកស៊ីអៀវពីលើ វាប្រែក្លាយជា មានជីវិត និងមានសកម្មភាព ប្រហែលជា ប៉ុន្មានវិនាទី។ ទោះជាយ៉ាងណា បុរសជាភ្ញៀវម្នាក់នេះ បានចាប់វានឹងចង្កឹះ និងធ្វើការទទួលទាន យ៉ាងឆ្ងាញ់ពិសា។ 

នេះបើតាមសារដែលភ្ជាប់ជាមួយនឹង វីដេអូនេះ បានឲ្យដឹងថា មឹកនេះ មើលទៅហាក់ដូចជា មានជីវិតឡើងវិញ ដោយសារតែ សាច់ដុំរបស់វា ស្រូបយកជាតិសូដ្យូមពី ទឹកស៊ីអៀវ ទើបបណ្ដាលឲ្យសាច់ដុំវា មានចលនា ឬកន្ដ្រាក់។

ចុះប្រិយមិត្ដហ៊ានទទួលទានដែរឬទេ?
មឹក មានជីវិតឡើងវិញ ក្រោយពីត្រូវចំអិន ដើម្បីទទួលទាន (មានវីដេអូ)

មឹក មានជីវិតឡើងវិញ ក្រោយពីត្រូវចំអិន ដើម្បីទទួលទាន (មានវីដេអូ)
មឹក មានជីវិតឡើងវិញ ក្រោយពីត្រូវចំអិន ដើម្បីទទួលទាន (មានវីដេអូ)

វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត