គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០២ និង​របួសធ្ងន់​២៤​

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​២​នាក់​(​ស្រី​ម្នាក់​) អ្នក​របួសធ្ងន់​១៦​នាក់​(​ស្រី​៦​នាក់​), របួសស្រាល​៨​នាក់ (​ប្រុស​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥​។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​, យាន
ផ្សេង​ៗ​៤​គ្រឿង​, ថ្មើរជើង​ម្នាក់ ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឱ្យ​ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​, ស្រវឹង ២​លើក​, មិន​គោរព​សិទ្ធ ២​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៧​នាក់​(​យប់ ៩​នាក់​) ៕