ពាក្យសម្ងាត់ដើម្បីឲ្យនាងដឹងថា អ្នកចង់រួមភេទ

មានច្រើន​លើកច្រើន​សារណាស់នៅពេល​អ្នក​ចង់រួមភេទ ស្របពេល​ដែលគូស្នេហ៏​របស់អ្នកមិនដឹង​អំពីចំណង់តណ្ហា​ផ្លូវភេទ​របស់អ្នក​ឡើយ។ ប្រសិនបើ​អ្នកចង់​ឲ្យប្រាកដ​ថា អ្នក​មិនហ៊ាន​ធ្វើរឿង​ពិបាកៗ ព្រោះអ្នកមិន​អាចប្រាប់​ដល់មនុស្ស​សំខាន់​ពីរឿងនេះ។ ខាងក្រោមនេះ​ជាវិធីសាមញ្ញៗដើម្បីឲ្យប្រាកដ​ថា គូស្នេហ៏​របស់អ្នក​ដឹង​ថា អ្នក​ចង់រួមភេទ គ្រាន់តែ​ប្រើពាក្យ​សម្ងាត់​និយាយ​ប្រាប់គ្នា។
 
ពាក្យសម្ងាត់ដើម្បីឲ្យនាងដឹងថា អ្នកចង់រួមភេទ
ការនិយាយ​ថា "រួមភេទ” មួយម៉ាត់លឺៗ​ពិតជា​មិនខុស​ទេ តែវា​ជាការ​និយាយចំៗ​ពេក ហើយ​ជារឿង​មួយគួរឲ្យអៀនខ្មាស់។ គិតដល់​ពាក្យសម្តី​មួយម៉ាត ​ដែល​បង្ហាញ​ប្រាប់​ដល់​គូស្នេហ៏​​របស់​អ្នក​ថា អ្នក​ចង់​រួមភេទ។ វាអាច​ជាគំនិតទូទៅមួយ​ដូចជា ប៉េងប៉ោង, ក្រូច, សំពត់​សូត្រ…។ នៅពេល​អ្នកសម្រេច​យកពាក្យ​នេះ ប្រើវា​នៅក្នុង​ប្រយោគ ដើម្បី​ឲ្យ​គូស្នេហ៏​​របស់អ្នក​បាន​ដឹងពីរឿង​ក្នុងចិត្ត​របស់អ្នក។ ឧទាហរណ៏៖ "បងចង់​ញ៉ាំក្រូច​យប់នេះ” ឬ "បងចង់សប់ប៉េងប៉ោងឲ្យអូន”។
ចំណុច​ដែល​អស្ចារ្យពីរឿងនេះ​គឺ អ្នកអាច​ឲ្យគូស្នេហ៏​របស់អ្នក​បានដឹង សូម្បីពេលដែលអ្នក​ស្ថិតនៅក្នុង​ចំណោមមនុស្សជាច្រើនក៏ដោយ ព្រោះគ្មាន​អ្នកណាម្នាក់​ដឹង​ពីអត្ថន័យ​របស់​អ្នក​ឡើយ។ វាក៏អាច​វិធីដ៏ល្អ​មួយ ដើម្បីនិយាយ​ប្រយោល​នៅ​ចំពោះមុខ​ក្មេងៗ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!