ហេតុ​ផល​ដែល​នារី​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ប្ដូរ​ Profile ទៅ​ជា​ទង់​ជាតិ​ប្រទេស​ធ្វើ​ឲ្យ​គេ​ស្ងើចសរសើរ​


ហេតុ​ផល​ដែល​នារី​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ប្ដូរ​ Profile ទៅ​ជា​ទង់​ជាតិ​ប្រទេស​ធ្វើ​ឲ្យ​គេ​ស្ងើចសរសើរ​

មនុស្ស​​ជា​ច្រើន​​នៅ​លើ​សកល​លោក​បាន​នាំ​គ្នា​សម្ដែង​ភាព​សោក​សង្រេង​ដល់​សោកនាដកម្ម​នា​ទីក្រុង​ប៉ារីស​ដោយ​ធ្វើ​ការ​ប្ដូរ​រូប​ Profile លើ​ហ្វេសប៊ុក​របស់​ពួក​គេ​មាន​រូប​​ទង់ជាតិ​ប្រទេស​បារាំង​ពី​លើ។ ដោយ​ឡែក​មាន​នារី​សញ្ជាតិ​បារាំង​មួយ​រូប​បាន​សរ​សេរ​លើ​គណនី​​របស់​ខ្លួន​ថា ​នាង​នឹង​មិន​ប្ដូរ​ Profile នោះ​ឡើយ​ ទោះ​បី​​​នាង​ជា​ជន​ជាតិ​បារាំង​ក្ដី។ ​​​

 

ហេតុ​ផល​ដែល​នារី​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ប្ដូរ​ Profile ទៅ​ជា​ទង់​ជាតិ​ប្រទេស​ធ្វើ​ឲ្យ​គេ​ស្ងើចសរសើរ​

 

​​​​​Charlotte Farhan ដែល​មាន​ដើម​កំណើត​មក​ពី​ទីក្រុង​ប៉ារីស ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ធ្វើការ​ពន្យល់​ដូច​នេះ​ថា៖ “មូលហេតុ​គឺ​ថា ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​បែប​នេះ​ដើម្បី​តែ​ក្រុង​ប៉ារីស​មួយ​ វាមិន​ត្រូវ​ទេ។ ប៉ុន្តែ​បើ​សិន​ជា​​​ខ្ញុំ​ដូរ​ Profile ដើម្បី​​​​​​គ្រប់​​ការ​វាយ​ប្រហារ​ទាំង​អស់​នៅ​លើ​ពិភពលោក​ អញ្ចឹង​​ខ្ញុំ​​ត្រូវ​ប្ដូរ​រូប​ Profile ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​បាន​ដែរ។ បេះដូង​របស់​ខ្ញុំ​គឺ​នៅ​ជា​មួយ​ពិភពលោក​​ ពិភព​លោក​ដែល​​គ្មាន​ដែន​កំណត់​​​ មិន​គិត​ពី​ឋានៈ​ ខ្ញុំ​ឲ្យ​តម្លៃ​ដល់​ជីវិត​ទាំង​ឡាយ​ ដែល​​រង​ការ​​​​វាយ​ប្រហារ​ដោយ​ក្រុម​ជ្រុល​និយម​ ដោយ​ប្រកាន់​​លើ​សាសនា​ ការ​រើស​អើង​ ​ឬ​​ផល​ចំណេញ។ កុំ​មាន​ចិត្ត​គំនិត​បែង​ចែក​រវាង​ពួក​យើង​ ឬ​ ពួក​គេ​ ដែល​​នេះ​ជា​បំណង​របស់​អ្នក​បង្កើត​សង្គ្រាម”។

 

ហេតុ​ផល​ដែល​នារី​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ប្ដូរ​ Profile ទៅ​ជា​ទង់​ជាតិ​ប្រទេស​ធ្វើ​ឲ្យ​គេ​ស្ងើចសរសើរ​

 

ជា​មួយ​នឹង​ការ​បក​ស្រាយ​នេះ​​​​ Charlotte Farhan ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Facebook ពោល​ គឺ​ Status របស់​នាង​ទទួល​បាន​ការ​ចុច​ Like ​និង​ Share រាប់​ម៉ឺន​នាក់។

 

គួរ​រលឹក​ថា​ សោកនាដកម្ម​ដែល​បាន​កើត​ឡើង​នា​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ​​បាន​ឆក់​យក​ជីវិត​មនុស្ស​​អស់​១២៩​នាក់៕​​​​

​​​

ចុច​អាន៖ ជនជាតិ​ណា​ខ្លះ​ ដែល​ស្លាប់​​ក្នុង​ការ​​បាញ់​ប្រហារ​នៅ​ប៉ារីស?

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​ DailyMail