ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី

ឥរិយាបថនៃការគេង​ជារៀង​រាល់យប់របស់មនុស្សស្រី​ក៏អាច​បង្ហាញ​ឲ្យឃើញថា នាងជាមនុស្សដែលមាន​ចរិក​យ៉ាង​ណាដែរ។ ខាង​ក្រោមនេះ គឺជាការបកស្រាយអំពី​ឥរិយាបទនៃ​ការ​គេង​របស់មនុស្សស្រី៖

ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី

១. គេងផ្កាប់មុខ

ប្រសិនបើអ្នក​គេងផ្កាប់​មុខ ហើយ​ដាក់ដៃក្រោម​ខ្នើយ អ្នក​ជាមនុស្សមានចិត្តទូលាយ, ចូលរួម​ក្នុងសង្គម, រួស​រាយ​រាក់ទាក់។ តែទោះបីជា​យ៉ាងណា អ្នកក៏​អាច​ជាមនុស្ស​ងាយ​នឹង​ប្រតិកម្មខ្លាំង​បំផុត​នៅក្នុង​ស្ថាន​ភាព​មួយចំនួន។

ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី
២. គេងឱប​ខ្នើយឱប

ប្រសិនបើអ្នក​គេងឱបខ្នើយ​ឱប​របស់អ្នក អ្នក​ជាមនុស្ស​គួរឲ្យទុកចិត្ត​បំផុត។ ប៉ុន្តែមាន​ច្រើន​ដងដែរ អ្នក​មានចិត្តទូលាយខ្លាំង​បន្តិច​ចំពោះអ្នកដទៃ។ អ្នកជា​មិត្តល្អដ៏ម្នាក់​ដែល​អាច​ពឹង​ពាក់ និងអាចទុកចិត្តបាន​ខ្លាំងបំផុត។

ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី
៣. គេងផ្ងារ

ការគេងផ្ងារ​ដូចជាក្តារ​រឹងមាន​ន័យថា អ្នកជា​មនុស្សស្ងៀមស្ងាត់ ចូលចិត្ត​នៅតែម្នាក់​ឯង។ អ្នក​គិតចំពោះខ្លួនឯង​ច្រើនបន្តិច តែមិនមែន​ជារឿង​មួយអាក្រក់​នោះទេ។ មិនតែ​ប៉ុណ្ណោះ អ្នក​ជាមនុស្ស​មិន​ខ្លាច​បរាជ័យ​ឡើយ។

ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី
៤. គេងបែរ​ចំហៀង

អ្នកជាមនុស្សអត់ធ្មត់, ជាមនុស្សមិនខ្វល់ខ្វាយ​អ្វីច្រើនឡើយ។ ហើយក៏​ជាមនុស្ស​ទុកចិត្តលើ​អ្នកដទៃ… ពេលខ្លះ​អាចទុកចិត្តលើ​គេហួសខ្លាំង​ពេក។

ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី
៥. គេងផ្ងារ​ស្រម៉ុក

ប្រសិនបើអ្នក​គេងស្រម៉ុក អ្នកប្រហែលជា​មនុស្សឆាប់ខឹង​ច្រើន ដោយសារអ្នក​គេងមិន​បានស្រួល។ អ្នក​ដែលគេងស្រម៉ុក​តែងតែគេង​បានតិច៕

ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី
ដោយ៖ ដារ៉ា

ប្រភព៖  kickyourpants

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឥរិយាបថនៃការគេងអាចបកស្រាយពីចរិករបស់មនុស្សស្រី