រដ្ឋសភា ប្រកាសបញ្ចប់សមាជិកភាព​លោក​សមរង្ស៊ី​ ពីសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥​​ – នួន សុផានិត

រាជធានីភ្នំពេញ៖ លោក ហេង​សំរិន ប្រធានរដ្ឋសភា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់ បញ្ជាក់​ពី​ការបញ្ចប់សមាជិកភាព​រប​ស់លោក​សមរង្ស៊ី ពីសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥​​។

ការបញ្ចប់សមាជិកភាព​រប​ស់លោក​សម រង្ស៊ី ពីសមាជិករដ្ឋសភាបែបនេះ ក៏ដោយសារលោក​សម រង្ស៊ី ជា​ទណ្ឌិត ក្នុង​សំណុំ​រឿងក្តី​បរិហារកេរ្តិ៍​លោក​ ហោ​ ណាំហុង រដ្ឋមន្ត្រីការ​បរទេស កាលពី​ឆ្នាំ​២០០៨​។ការសម្រេចដូច្នេះបន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​បន្ទាន់ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​នេះ​រួចមក។

ក្នុងលិខិតចុះថ្ងៃទី១៦វិច្ឆិកានេះ លោក ហេង សំរិន បានប្រកាសថា “ឯកឧត្តម​ សមរង្ស៊ី ត្រូវបាត់បង់​ទាំងស្រុងនូវ​សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិក​រដ្ឋសភា មណ្ឌល​ខេត្តកំពង់ចាម នីតិកាលទី៥”។

ក្នុងសេចក្តីប្រកាសនោះ លោក ហេង សំរិន ក៏បានបង្គាប់ឲ្យអគ្គលេខាធិការ​នៃអគ្គ​លេខា​ធិការ​ដ្ឋានរដ្ឋសភា ត្រូវទទួលអនុវត្ត និងបិទផ្សាយ​សេចក្តីប្រកាស​នេះ ក្នុងរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈ”។Samdach Heng Samrin3NA Statement of Sam Rainsy1NA Daily 16-11-2015a1

Cambodian court issued an arrest warrant Friday for opposition leader Sam Rainsy - seen here in April - on charges of defamation and incitement. Photo: EPA/MAK REMISSA