សាលាដំបូង​រាជធានីភ្នំពេញ ចេញ​ដីកា​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺន ហាយ – មិថុនា

រាជធានីភ្នំពេញ៖  សាលាដំបូងរាជធានីភ្នំពេញ បានចេញដិកាចាប់ខ្លួន ព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម សឺន ហាយ ដែលពាក់ព័ន្ធពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង ( ឆាយា​គណៈមហានិកាយ ) និងស្លៀកដណ្តប់បែប ព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ប្រព្រឹត្តិ​នៅ​ចំណុច​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

សាលក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយកាត់ទោសកំបាំងមុខព្រះសង្ឃ សឺន ហាយ ឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងករណីខាងលើនេះ។

ក្នុង​ដីកា ចុះ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចៅក្រម ឃី ឆៃ ដែល​គេ​ទើបតែ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា បានសម្រេច​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់ និង​ឃុំខ្លួន​ពិរុទ្ធជន ឈ្មោះ សឺ​ង ហាយ និង​ឲ្យ​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​កែប្រែ​ម​១ ទទួល និង​ឃុំខ្លួន​ជននេះ រហូតដល់​មាន​បទបញ្ជា​ថ្មី សម្រេច​ផ្សេង​ពីនេះ​។​

​សូម​រម្លឹកថា ព្រះ​តេជគុណ សឺ​ង ហាយ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ចាប់ខ្លួន ជាមួយនឹង​ស្ត្រី​បឹងកក់ ដែល​បាន​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ ភ្លាមៗ​នោះ អាជ្ញាធរ​សមត្ថកិច្ច បាន​ចាប់​ផ្សឹក ហើយ​នាំ​ព្រះអង្គ ទៅ​ឃុំឃាំង និង​កាត់ទោស​។

​ក្រោយពី​ការចរចា​ខាង​នយោបាយ​ត្រូវរ៉ូវ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ ស្ត្រី​បឹងកក់​ជាង ១០ នាក់ និង​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ង ហាយ ត្រូវបាន​ដោះលែង​មកវិញ នៅ​មួយថ្ងៃ មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ខែមេសា ឆ្នាំ​២០១៥​។750x500_222PP Court-Seoung Hai