រដ្ឋសភានឹង​បន្តសម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៥ នៅ​ថ្ងៃទី​៣០​វិច្ឆិកា – វិសាល

រាជធានីភ្នំពេញ៖ រដ្ឋសភា នឹង​បន្តបើកសម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៥ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ដើម្បី​ពិភា​ក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ វិច្ឆិកា​ បានលើកឡើងថា កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកានោះ ក្រោមអធិបតេយ្យភាព លោក ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល​ទី៥ ក្រៅពី​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ អង្គប្រជុំ​រដ្ឋសភា ក៏​នឹង​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ស្តីពី សេចក្តីព្រាងច្បាប់ ស្ថិតិ ផងដែរ​។NA Meeting 30 Nov Natinal_fpm