ជ្រើសរើស​អាហារ​បរិភោគ​ដើម្បី​បំបាត់​អាការរោគ​

Sanofi

​អាហារ​ដែល​យើង​បរិភោគ​ទោះ​ប្រភេទ​ណាក៏ដោយ​តែងតែ​ធ្វើ​ឲ្យ​ឆ្អែត​ក្រពះ ពិសេស​វា​ជា​ឱសថ​សម្រាប់​ព្យាបាល​រោគ​ថែមទៀត ។ ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​ដែល​បរិភោគ ហើយ​ថែមទាំង​អាចជួយ​បំបាត់​ជំងឺ​មួយចំនួន​ដែល​អ្នក​អាច​ជ្រើសរើស​យកមក​បរិភោគ​ឱ្យបាន​ញឹកញាប់ ៖

*​ពេល​មក​រដូវ​
​ស្ត្រី​ពេល​មក​រដូវ បើ​រក​បន្លែ​មួយចំនួន​មក​បរិភោគ​ជួយ​បំបាត់រោគ​ក្នុង​ខ្លួន​ជាការ​ល្អ ពិសេស​កំលុងពេល​មក​រដូវ​តែម្តង ព្រោះថា​វា​អាចជួយ​សម្រួល​ឱ្យ​ការ​មក​រដូវ​បានល្អ ពិសេស​ជួយ​បំបាត់​អាការ​ឈឺចាប់​មួយចំនួន​ផង ។ អាហារ​ដែល​គប្បី​ជ្រើសរើស​យកមក​បរិភោគ​ទាំងនេះ​មានដូចជា ផ្ទី​ពួ​ឡេង ឬ អេ​ពី​ណា​រដ៍ តៅហ៊ូ អង្ករសំរូប សណ្តែក ចេក អាហារ​ប្រភេទ​សណ្តែក​គ្រប់​ប្រភេទ​គ្រាប់​អាល់​ម៉ុង និង គ្រាប់ស្វាយចន្ទី ជាដើម ។​

*​រោគ​ប្រកាំង​
ស្ត្រី​ដែល​អង្គុយ​ធ្វើការ​នៅតែ​ក្នុង​ការិយាល័យ​តែង​ជួបប្រទះ​បញ្ហា​នេះ​ញឹកញាប់ ពិសេស​ក្រៅពី​កើត​អាការ​ឈឺក្បាល​មួយ​ចំហៀង​ហើយ​នោះ វា​ថែមទាំង​បង្ក​ឱ្យ​កើត​អាការ តានតឹង​អារម្មណ៍​ថែមទៀត ។ ដើម្បី​ទប់ស្កាត់​ក៏ដូចជា​ការពារ​អាការ​ជំងឺ​នេះ​គប្បី​រក​វិធី​ទប់ទល់ ។ ចំពោះ​អាហារ​ដែល​អាច​ទប់ស្កាត់​រោគ​នេះ​បានល្អ​បំផុត​គឺ​អាហារ​ប្រភេទ​ប្រូតេអ៊ីន ព្រោះ​វា​អាចជួយ​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ និង ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​សរសៃឈាម​ឱ្យ​ដំណើរការ​បានល្អ ។ អាហារ​ដែល​ជួយ​បំបាត់រោគ​ប្រកាំង ឬ រោគ​ឈឺក្បាល​មួយ​ចំហៀង នេះ​មានដូចជា អូ​មេ​ហ្គា​-៣ ត្រី​កា​ម៉ុង ត្រីសូ​ម៉ុង ត្រី​សា​ឌី​ន និង ខ្លាញ់ត្រី ជាដើម ។​

*​រោគ​ក្រពះ​
​ជា​រោគ​ដែល​តែង​យាយី​ច្រើន​បំផុត​នាពេល​បច្ចុប្បន្ន ពិសេស​តែង​កើត​លើ​អ្នក​ដែល​បរិភោគ​អាហារ​មិន​ទៀងពេល​វេលា ។ រោគ​ក្រពះ​ជា​រោគ​មិន​ងាយ​ព្យាបាល​ឱ្យ​ជា​ដាច់​ណាស់ ពិសេស​នៅពេល​កើត​ដំបៅ ។ បើ​ចង់​ទប់ស្កាត់​កុំឱ្យ​កើតរោគ​នេះ លោកអ្នក​គប្បី​ជ្រើសរើស​អាហារ​មក​បរិភោគ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​ក្រពះ​ពោះវៀន​ដែលមាន​ដូចជា ចេកណាំវ៉ា ។ ក្រៅពីនេះ​មិនត្រូវ​បរិភោគ​អាហារ​ដែលមាន​រសជាតិ​ហឹរ​ខ្លាំង ប្រៃ​ខ្លាំង ឬ ក្តៅ​ខ្លាំង​ជាដើម ។​

*​ឈឺសន្លាក់​
​បច្ចុប្បន្ន​មិន​ថា​ក្រុមមនុស្ស​វ័យ​ចំណាស់ ទេ សូម្បីតែ​បណ្តា​យុវជន​ឬ​វ័យ​កណ្តាល​ក៏​តែង​កើត​អាការ​នេះ​មិនតិច​ដែរ ។ បើ​ថ្ងៃ​ណាមួយ​លោកអ្នក​សង្កេតឃើញថា ឆ្អឹងសន្លាក់​ចាប់ផ្តើម​ឮ​សំឡេង​ឬ​កើត​អាការ​មិនល្អ​ហើយ ចាំបាច់​ត្រូវ​ប្រញាប់​ជ្រើសរើស​បរិភោគ​អាហារ​មក​ប្រភេទ​ជា គ្រាប់​ធញ្ញជាតិ អង្ករសំរូប និង បន្លែ​បៃតង ព្រោះ​ជា​ប្រភព​ដែល​សម្បូរ​សារជាតិ​ដែក និង ហ្វូ​ឡេ​ត​ដែល​ជួយ​សន្លាក់ឆ្អឹង​បាន​យ៉ាង​ល្អ ។ ក្រៅពីនេះ​ត្រូវ​ផឹកទឹក និង ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់​ដែលជា​ចំណែក​ជួយ​ការពារ​សុខភាព​របស់​អ្នក​ឱ្យបាន​រឹងមាំ​ចៀស​ឆ្ងាយ​ពី​រោគ​ទាំងពួង ៕ ដេប៉ូ​

Related