វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង និង​មិន​ងាយ​ឈឺ​

វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង និង​មិន​ងាយ​ឈឺ​

​ជា​រៀងរាល់​យប់ នៅ​ពេល​ត្រឡប់មក​ផ្ទះ​វិញ​ក្រោយពី​បំពេញ​កា​ងារ​យ៉ាង​ហត់នឿយ​ពេញ​មួយ​ថ្ងៃ​នោះ ចូរ​បង្ហូរទឹក​កម្ពស់​១០ ទៅ​១៥​សង់ទីម៉ែត្រ​ក្នុង​អាង ឬ​បែង​ញ័រ​ងូតទឹក ហើយ​ដាក់​ទឹកកក​ចូល​ផង ដើម្បី​ដាក់​ត្រាំ​ប្រអប់ជើង រយៈពេល​១៥​វិនាទី​។

​ក្រោយមក ចូរ​សម្ងួ​តជើង​ឱ្យ​ស្ងួត​ជាមួយនឹង​កន្សែងពោះគោ​។ ចូរ​ធ្វើបែបនេះ​ជា​រៀងរាល់​យប់​ដោយ​គ្មាន​ការរំខាន​អ្វី​ទាំងអស់ ហើយ​អ្នកនឹង​ទទួល​ប្រព័ន្ធ​ភាពស៊ាំ​ដ៏​រឹងមាំ​មួយ​ក្នុង​ពេល​ឆាប់ៗ​ដែរ​។

​បើសិនជា​ធ្លាប់​កើត​ជំងឺ​ផ្តាសាយ​វិញ នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​ត្រូវ​ការចាប់ផ្តើម​ធ្វើ​វិធីសាស្ត្រ​មួយ​កាន់តែ​ច្រើន​ដែរ​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។

​ករណីបែបនេះ អ្នក​ក៏​អាចដាក់​ជើង​ទទេ នៅលើ​ទឹកកក ជា​រៀងរាល់​៤​ម៉ោង​បាន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កុំ​បារម្ភ​ថា វា​នឹង​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​ផ្តាសាយ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​អី ប៉ុន្តែ​សកម្មភាព​បែប​នេះ​នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​អ្នក​ទៅវិញ​ទេ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។